នគរបាលឃាត់ម៉ូតូ ១គ្រឿង និងម្ចាស់យកមកអប់រំណែនាំ ករណីបំពាក់ស៊ីម៊ាំងកែច្នៃ

ភ្នំពេញ៖ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការល្បាតក្នុងមូលដ្ឋានដល់ចំណុចផ្លូវបេតុង៤២ស្ថិតនៅ ភូមិត្រពាំងពោធិ៍(សង្កាត់ឪឡោក) ក៏បានឃើញម៉ូតូចំនួន ០១គ្រឿង កំពុងធ្វើដំណើរតាមផ្លូវដោយមានបំពាក់ស៊ីម៊ាំងកែច្នៃសម្លេងឮខ្លាំងភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់អ្នកបើកបរ និងអ្នករួមដំណើរ រួមទាំងម៉ូតូខាងលើ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោកតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់បំពង់សុីម៊ាំងកែច្នៃទៀត ហើយក៏ឲ្យដោះស៊ីម៊ាំងកែច្នៃចេញ យកបំពង់សុីម៉ាំងដើមមកបំពាក់វិញ។ បន្ទាប់មកបានឲ្យអាណាព្យាបាលមកធានា ដើម្បីត្រឡប់ទៅលំនៅដ្ឋានវិញ៕

