**«ប្រទេសចិនស្អាត» ទស្សនាទានដល់ពិភពលោកក្នុងចរន្តនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាព**នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំគណៈកម្មការនិងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះ យោធិននៃកងយោធពលខេមរភូមិន្ទ**ម្ចាស់ទំព័រហ្វេស ប៊ុក Ka Greenចេញវីដេអូសុំទោស ក្រោយថតក្បួនរថយន្តប្រតិភូបង្ហោះអមដោយពាក្យអសីលធម៌**កុមារកំព្រា និងចាស់ឥតទីពឹង នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការឧបត្ថម្ភជាលើកទី២៥ នូវ ស្បៀងអាហារ និងថវិកាពីកាកបាទក្រហមកម្ពុជា**លោកស្នងការនគរបាលខេត្តតាកែវ ជំរុញអធិការក្រុងដូនកែវ ដាក់គោលដៅត្រួតពិនិត្យតាមដងនៅពេលយប់ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សង្គម**អភិបាលខេត្តកណ្ដាល ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ក្នុងខែមិថុនា សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងស៊ីសង ជាង៤០០នាក់!**អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦**ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤**ជនជាតិថៃ ៦នាក់ លួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ**សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ រួមនិងសប្បុរសជន នាំយកអំណោយជូនកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែននៅតំបន់ប្រាសាទតាមាន់**ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកក្កដា**ឯកអគ្គរាជទូតកម្ពុជា និងទូតរ៉ូម៉ានី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចប្រធានរដ្ឋសភាកម្ពុជា ចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់**ឧបនាយករដ្ឋមន្ត្រី ស សុខា សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាព**កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល**ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន (NPO) ចូលជួបសម្ដែងការគួរសម**បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) នៅអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

សម្តេចធិបតី៖ ជម្លោះ និងការបែកបាក់ផ្ទៃក្នុង ធ្វើឲ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ ក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ជម្លោះនិងការបែកបាក់ផ្ទៃក្នុងបានធ្វើឲ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក ដែលសូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើតែរបូតចេញពីផែនទីពិភពលោក ។

ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ សីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ មាតុភូមិយើងបានឆ្លងកាត់សុបិនអាក្រក់ជាច្រើន ដែលយើងដាច់ខាតមិនត្រូវបណ្ដោយឱ្យកើតឡើងសាជាថ្មី​នៅលើទឹកដី​ប្រកបដោយសក្ដានុពល និងថាមពលនេះទៀតឡើយ ជម្លោះនិងការបែកបាក់ផ្ទៃក្នុងបានធ្វើឱ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ ចាប់ពីសម័យអាណាចក្រភ្នំរហូតមកដល់មហានគរ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក មិនត្រឹមតែកិត្យានុភាពជាតិជាអារ្យប្រទេសនោះទេដែលត្រូវបាត់បង់ សូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើតែរបូតចេញពីផែនទីពិភពលោកផងដែរ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទឹកដីដ៏ផូផង់នេះក៏ត្រូវបានបំផ្លាញរហូតដល់ក្រោមសូន្យ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែររហូតទាល់តែមានឥស្សរជន និងវីរជនស្នេហាជាតិ​ជាច្រើន បានយកជីវិតធ្វើជាដើមទុនដើម្បីស្វែងរកសន្តិភាពទើបយើងអាចមានអ្វីៗដូចសព្វថ្ងៃ, ការឈឺចាប់របស់ខ្មែរវាហួសពីគ្រប់គ្រាន់ទៅហើយ ទម្រាំយើងអាចរំដោះខ្លួនចេញពីរណ្ដៅមច្ចុរាជ្យ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ និងទម្រាំអាចចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងទម្រាំយើងស្វែងរកបានសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទម្រាំយើងបានដូចនេះវិញ ក៏មានឈាម និងទឹកភ្នែករាប់មិនអស់របស់ប្រជាពលរដ្ឋ បានស្រក់នៅលើទឹកដីដ៏កម្សត់មួយនេះ ដោយសារសង្គ្រាម ដូច្នេះយើងគប្បី​ចងចាំនូវមេរៀនប្រវត្តិសាស្ត្រនេះថា កាលណាខ្មែរបាត់បង់សាមគ្គីភាព និងការឯកភាពជាតិ ហើយខ្វះស្មារតីជាតិនិយម មិនតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ខ្មែរតែងតែរងគ្រោះនិងមហន្តរាយ, ផ្ទុយទៅវិញ​កាលណា ខ្មែរមានសាមគ្គីភាពជាធ្លុងមួយ និងការឯកភាពជាតិប្រកបដោយស្មារតីជាតិនិយម នឹងធ្វើអ្វីៗដើម្បីឧត្ដមប្រយោជន៍ជាតិខ្មែរ នោះយើងនឹងតែរឹងមាំរីកចម្រើនរុងរឿងថ្កើងថ្កាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា គម្រោងព្រែកជីកហ្វូណនមិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនោះទេ តែគម្រោងព្រែកជីកមួយនេះ ជាគម្រោងដែល​មានលក្ខណៈ​ជាតិនិយមខ្ពស់បំផុត​នៅក្នុងរជ្ជកាលនេះ នៅក្នុងសម័យកាលក្រោយរំដោះ នៅឆ្នាំ១៩៧៩មកនេះ ហើយព្រែកជីកមួយនេះគឺទទួលបានការគាំទ្រពីបងប្អូនគ្រប់ទាប់វណ្ណៈ និងគ្រប់ទីកន្លែង និងបានទួងស្គរ វាយប៉ោត វាយគង គ្រប់ទីកន្លែង ជាមួយនឹងការរៀបចំពិធីអបអរសាទរ នៅគ្រប់ទីកន្លែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង