ផ្សោតឃ្លាច និងផ្សោតក្បាលត្រឡោក ត្រូវបានអង្គការអភិរក្សសមុទ្រកម្ពុជា ថតបានក្នុងភូមិសាស្ត្រព្រែកត្នោត ខេត្តកំពត

ភ្នំពេញ៖ ផ្សោតឃ្លាច (Sousa chinensis) និងផ្សោត ក្បាលត្រឡោក (Orcaella brevirostris) ត្រូវបានអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ថតបាន ក្នុងភូមិសាស្ត្រព្រែកត្នោត ខេត្តកំពត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមក្រសួងកសិកម្ម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិរក្សសមុទ្រ MCC បានទម្លាក់ប្រអប់ថ្ម បង្កើតជម្រកសិប្បនិម្មិត នៅ សហគមន៍នេសាទព្រែកត្នោតនេះ តាំងពីឆ្នាំ២០២៣។
ក្រោយពីការទម្លាក់ប្រអប់ សិប្បនិម្មិតកន្លងមក ធនធានជីវៈចម្រុះនៅតំបន់នេះបានកើនឡើង ហើយប្រជានេសាទ ទទួល បានផលពីការនេសាទប្រសើរជាងមុន៕

