**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់

អភិបាលរងខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ ដើម្បីពិនិត្យលើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នខេត្ត

ភ្នំពេញ៖ លោក​ អ៉ឹង​ គឹមលាង​ អភិបាលរងខេត្ត​ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២៤​ បានជួបពិភាក្សាការងារ​ និងពិគ្រោះយោបល់ជាមួយឯកឧត្តម​ ឃុន​ សុខា​ អគ្គលេខាធិការរង​ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ និងលោក​ ម៉េង​ លន​ តំណាងអង្គការ IOM ដេីម្បីពិនិត្យលើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នខេត្ត​ ដោយមានការចូលរួមពីលោក​ នាយករងរដ្ឋបាល​សាលាខេត្ត​ លោក​ លោកស្រីតំណាងមន្ទីរពាក់ព័ន្ធផងដែរ។

លោក​ អភិបាលរងខេត្ត​ បានថ្លែងអំណរគុណចំពោះឯកឧត្តម​ ឃុន​ សុខា​ អគ្គលេខាធិការរង​ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ និងលោក​ ម៉េង​ លន​ តំណាងអង្គការ IOM​ ដែលបានចូលជួបពិភាក្សាការងារនាពេលនេះ។ លោក​ អភិបាលរងខេត្តក៏បានរាយការណ៍សង្ខេបអំពីការងារគ្រោះមហន្តរាយដែលខេត្តបានអនុវត្ត​ និងជួបបញ្ហាប្រឈមនាពេលកន្លងមក​ ព្រមទាំងបានស្នេីដល់ក្រុមការងារពិនិត្យក្នុងការផ្តល់ឧបករណ៍ការពាររន្ទះ​ និងស្តង់ដែលត្រូវតម្លេីងនៅទីទួលសុវត្ថិភាពសម្រាប់សង្គ្រោះនិងជម្លៀសបន្ទាន់ក្នុងពេលមានអាសន្ន​ ម្យ៉ាងទៀត​ ខ្យល់កន្ត្រាក់ក៏ជាបញ្ហាមួយសម្រាប់ប្រជាពលរដ្ឋផងដែរ​ ព្រោះមានខ្យល់​ គឺមានរលំផ្ទះ។ ដោយឡែក​ ចំពោះផែនការខេត្តបានរៀបចំផែនការក្នុងក្រុងសៀមរាបរួចរាល់ហេីយដែរ​ មួយវិញទៀត​ក្រុមការងារខេត្តក៏បានជំរុញការផ្សព្វផ្សាយប្រព័ន្ធ​ ១២៩៤​ ដល់សិស្សានុសិស្សនៅតាមសាលកវិទ្យាល័យក្នុងខេត្តផងដែរ។

ឯកឧត្តម​ ឃុន​ សុខា​ បានថ្លែងអំណរគុណចំពោះលោក​ អភិបាលរងខេត្តដែលបានជួបពិភាក្សាការងារនាពេលនេះ​ ជាមួយនឹងបញ្ហាប្រឈម​។ ចំពោះឧបករណ៍ការពាររន្ទះនេះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១​ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​បានយកចិត្តទុកដាក់​ខ្ពស់សម្រាប់ខេត្តសៀមរាប​ ហេីយក្រុមការងារនឹងបញ្ជាក់ជូនថ្នាក់ដឹកនាំបន្ថែមទៀត។ ម្យ៉ាងទៀត​ ចំពោះការរៀបចំកន្លែងទីទួលសុវត្ថិភាព​ សូមរដ្ឋបាលខេត្តត្រូវរៀបចំ​ដីដែលជិតប្រជាពលរដ្ឋ​ ដេីម្បីងាយស្រួលជម្លៀសបានទាន់ពេលវេលា។ ដោយឡែក​ បញ្ហាខ្យល់កន្ត្រាក់​ បញ្ហានេះអាជ្ញាធរមូលដ្ឋានគួរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ​នៅពេលសាងសង់គួរមានការពិភាក្សាជាមួយអ្នកជំនាញបច្ចេកទេស​នៅមន្ទីររៀបចំដែនដី​ នរូបនីយកម្ម​ សំណង់​ និងសុរិយោដី​។

ឯកឧត្តម​ អគ្គលេខាធិការរង​ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ ក៏បានស្នេីដល់អង្គការ IOM​ ដេីម្បីរៀបចំស្តង់​ ឬរោងនៅកន្លែងទីទួលសុវត្ថិភាពឱ្យមានស្តង់ដារមួយ​ ដេីម្បីសុខសុវត្ថិភាព​ និងសុខមាលភាពដល់ប្រជាពលរដ្ឋដែលត្រូវជម្លៀសឱ្យមកស្នាក់នៅបណ្តោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង