**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ចំនួន ៦៩ករណី និងសម្រេចអនុញ្ញាតបាន ៥៩ករណី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី៤(ទី២២ដល់ទី២៨) នៃខែកក្កដា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន៦៩ករណី និងសម្រេចអនុញ្ញាតបានចំនួន ៥៩ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៦ ដូចខាងក្រោម៖

– ស្រុកបន្ទាយស្រីអនុញ្ញាតបាន ១៥ករណី
១.អ្នកស្រី អ៊ុន ស្រីទូច អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ជួសជុលសំយាប)
២.លោក ប៊ុន គា អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ធ្វើផ្ទះបាយ)
៣.លោក សោម សុបិន្ត អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ជួសជុលដំបូលផ្ទះ និងជួសជុលសំយាប)
៤.អ្នកស្រី ឡាយ លាភ អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ជួសជុលដំបូលរោងហូបបាយ)
៥.លោក ជា រុណ្ណា អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (តសំយាបផ្ទះ)
៦.លោក ហ៊ី កិ អាសយដ្ឋាននៅ ភូមិឈូកស ឃុំឃុនរាម (ធ្វើបង្គន់)
៧.លោក រស់ ប្រុស អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់(ប្តូរដំបូលផ្ទះ និងដំបូលសំយាប)
៨.អ្នកស្រី អឿ ភឿន អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់(ជួសជុលដំបូលរោងគោ)
៩.លោក ភឿ ទិត្យ អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់(សំយាបធ្វើផ្ទះបាយនិងជង្រុកស្រូវ)
១០.អ្នកស្រី ឌៀប អូន អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់(ប្តូរដំបូលផ្ទះ)
១១.លោក លាម ឡាវ អាសយដ្ឋាននៅ ភូមិថ្នល់បណ្តោយ ឃុំព្រះដាក់(តសំយាបមុខផ្ទះ និងចំហៀងផ្ទះដើម្បីធ្វើផ្ទះបាយ)
១២.លោក ឡាត តឿន អាសយដ្ឋាននៅ ភូមិតាត្រៃ ឃុំព្រះដាក់(លើកទ្រុងជ្រូករលំឡើងវិញ)
១៣.លោក ចោត ផាត អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់(លើករោងបាយរលំឡើងវិញ)
១៤.លោក កែវ ហង់ អាសយដ្ឋាននៅ ភូមិសាលាក្រវ៉ាន់ ឃុំរំចេក (ជួសជុលសំយាបផ្ទះបាយ)
១៥.លោក លាត ថុន អាសយដ្ឋាននៅ ភូមិសាលាក្រវ៉ាន់ ឃុំរំចេក (កបន្ទប់ក្រោមផ្ទះ)

– ក្រុងសៀមរាបអនុញ្ញាតបាន ២៨ករណី
១.អ្នកស្រី ម៉ាន់ ភា អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលដំបូលផ្ទះ)
២.អ្នកស្រី ត្រប់ សុខ អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (តសំយាបផ្ទះ)
៣.អ្នកស្រី ជា វួច អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (រក្សាទុកសំយាប)
៤.អ្នកស្រី អ៊ឹង សូមានិន អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ប្តូរដំបូលផ្ទះ)
៥,លោក សឿន ញ៉េ អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលសំយាប)
៦.អ្នកស្រី ឃឹម ពិន អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលផ្ទះចាស់)
៧.លោក តឿ ពេក អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ប្តូរដំបូលផ្ទះ និងតសំយាប)
៨.អ្នកស្រី ឆែប ឈី អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (តសំយាបធ្វើផ្ទះបាយ)
៩.លោក នាង ភារុណ អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (រក្សាទុកសំយាប)
១០.អ្នកស្រី សិទ្ធ វ៉ានី អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ប្តូរដំបូលសំយាបផ្ទះបាយ)
១១.លោកឡាវ អ៊ាង អាសយដ្ឋាននៅ ភូមិនគរក្រៅសង្កាត់គោកចក (ជួសជុលផ្ទះចាស់)
១២.អ្នកស្រី ស្រី ឆើត អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (តសំយាបគ្របជណ្តើរ)
១៣.អ្នកស្រី ពៅ សេងអាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (ជួសជុលបង្គន់អនាម័យ)
១៤.អ្នកស្រី ប៉ន ឡាំផាវ អាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (ប្តូរជញ្ជាំងផ្ទះ និងធ្វើបង្គន់)
១៥.លោក ហាស់ ហាន អាសយដ្ឋាននៅ ភូមិស្រះស្រង់ជើង សង្កាត់នគរធំ (ចាក់ថ្មមុខផ្ទះ១ឡាន)
១៦.អ្នកស្រី វ៉ាង រៀម អាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (ប្តូរដំបូលផ្ទះ និងប្តូរដំបូលសំយាប)
១៧.អ្នកស្រី គាំ ឡែម អាសយដ្ឋាននៅ ភូមិរហាល សង្កាត់នគរធំ (ប្តូរសសរផ្ទះ៣ដើម ប្តូរជញ្ជាំងផ្ទះ ជួសជុលដំបូលផ្ទះ និងដំបូលសំយាប)
១៨.អ្នកស្រី អ៊ន់ យី អាសយដ្ឋាននៅ ភូមិអារក្សស្វាយ សង្កាត់នគរធំ (រក្សាទុករោងស្នាក់នៅ)
១៩.លោក ខុប ភាព អាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ (ប្តូរដំបូលផ្ទះ ចាក់ដី និងធ្វើបង្គន់)
២០.លោក សោន សុន អាសយដ្ឋាននៅ ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល (ជួសជុលដំបូលរោងលក់ដូរ)
២១.លោក ពរ រ៉ន អាសយដ្ឋាននៅ ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល (ជួសជុលសំយាប និងជួសជុលរបង)
២២.លោក ហម ប៊ុនហ៊ុន អាសយដ្ឋាននៅ ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល (ជួសជុលសំយាបរោងបាយ)
២៣.លោក ឡាយ ថុន អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (តសំយាប កបន្ទប់ក្រោមផ្ទះ និងចាក់សាប)
២៤.អ្នកស្រី នឿន ស្រីណន់ ភូមិទឹកថ្លា សង្កាត់ទឹកវិល (ជួសជុលដំបូលផ្ទះ និងតសំយាប)
២៥.លោក ណាន់ ណន អាសយដ្ឋាននៅ ភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល (តសំយាប ចាក់សាប ក្រាលការ៉ូ និងបូកជញ្ជាំងបន្ទប់)
២៦.លោក មុត ណៃ អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ជួសជុលដំបូលតូប និងចាក់ដី)
២៧.លោក ហូ ហន អាសយដ្ឋាននៅ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល (ប្តូរដំបូលផ្ទះ)
២៨.លោក យន់ យេត អាសយដ្ឋាននៅ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល (តសំយាបគ្របជណ្តើរ និងជួសជុលផ្ទះបាយ)

– ស្រុកស្វាយលើអនុញ្ញាតបាន ២ករណី
១.អ្នកស្រី ជុន ស្រីដែន អាសយដ្ឋាននៅ ភូមិបឹងមាលា ឃុំបឹងមាលា (ធ្វើបន្ទប់ទឹក)
២.លោក ហែម ហឿម អាសយដ្ឋាននៅ ភូមិបឹងមាលា ឃុំបឹងមាលា (ជួសជុលបន្ទប់ក្រោមផ្ទះ ចាក់សាបក្រោមផ្ទះ និងធ្វើទ្រុងមាន់)

– ស្រុកពួកអនុញ្ញាតបាន ៦ករណី
១.លោក ដុត ជុន អាសយដ្ឋាននៅ ភូមិបឹងខ្នារ ឃុំខ្នាត (រក្សាទុកសំយាបផ្ទះ)
២.លោក មឿន ឡាយ ភូមិត្រមេង ឃុំខ្នាត (ប្តូរដំបូលផ្ទះ និងជួសជុលសំយាប)
៣.អ្នកស្រី ឆន សាវណ្ឌ អាសយដ្ឋាននៅ ភូមិព្រៃធ្លក ឃុំខ្នាត (ប្តូរជញ្ជាំងផ្ទះ និងធ្វើរបង)
៤.លោក ស៊ន់ ប៊ុនសឹង អាសយដ្ឋាននៅ ភូមិប្រឡាយ ឃុំខ្នាត (ជួសជុលរោងផ្ញើរឡាន និងម៉ូតូដោយសារខ្យល់កន្ត្រាក់)
៥.លោក ទុយ នី អាសយដ្ឋាននៅ ភូមិអំពិលពាម ឃុំខ្នាត (លើករោងគោរលំដោយសារខ្យល់កន្ត្រាក់)
៦.អ្នកស្រី ហុង អាត់ អាសយដ្ឋាននៅ ភូមិល្បើក -ឃុំដូនកែវ (ធ្វើរបងផ្ទះ)

– ស្រុកអង្គរធំអនុញ្ញាតបាន ៥ករណី
១.លោក ច្រាច់ បឿន អាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ (ប្តូរដំបូលផ្ទះ ដំបូលសំយាប និងជួសជុលរបង)
២.អ្នកស្រី ហង្ស គន់ អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (តជញ្ជាំងតឿបាំងសាច និងតសំយាបធ្វើផ្ទះបាយ)
៣.អ្នកស្រី ឡុន មុំ អាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ (តសំយាបធ្វើផ្ទះបាយ)
៤.លោក ឌឿន ចាន់ អាសយដ្ឋាននៅ ភូមិសំរោង ឃុំលាងដៃ (បូកជញ្ជាំងផ្ទះ)
៥.អ្នកស្រី តោក ឡុត អាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ (ប្តូរទីតាំងជណ្តើរ ធ្វើសំយាបគ្រប និងតសំយាបធ្វើផ្ទះបាយ)

– ស្រុកប្រាសាទបាគងអនុញ្ញាតបាន ៣ករណី
១.អ្នកស្រី ប៉ោ សារី អាសយដ្ឋាននៅ ភូមិគីរីមានន្ទ ឃុំអំពិល (ធ្វើសំយាបដែលបាក់ដោយសារខ្យល់កន្រ្តាក់)
២.អ្នកស្រី ឃឿន ហាន អាសយដ្ឋាននៅ ភូមិគីរីមានន្ទ ឃុំអំពិល (ជួសជុលដំបូលសំយាបនិងដំបូលរោងគោដែលបានបាក់ដោយសារខ្យល់កន្រ្តាក់)
៣.លោក នង សុខុម អាសយដ្ឋាននៅ ភូមិគីរីមានន្ទ ឃុំអំពិល (ជួសជុលសំយាប ដំបូលបង្គន់ និងទ្រុងមាន់ដែលរលំដោយសារខ្យល់កន្រ្តាក់)

សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។
ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

អត្ថបទដែលជាប់ទាក់ទង