**ទេសរដ្ឋមន្រ្តី គន់ គីម វាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្រចេះ ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់ប្រជាកសិករដែកជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព**ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជា**ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យ សក្ដានុពលនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើន និងទាក់ទាញទេសចរណ៍**ឯកឧត្តម វ៉ាង វិនពីន៖ កម្ពុជាជាមិត្តល្អ មិត្តពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាដើម្បីជំរុញឱ្យទំនាក់ទំនងកាន់តែរឹងមាំ**ឯកអគ្គរដ្ឋទូតវៀតណាម៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជារក្សាបានសន្ដិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ**ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារបរិច្ចាគឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតមនុស្ស**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ**សប្តាហ៍ទី៣ នៃខែមករា មន្ត្រីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង ១ម៉ឺនសេវាទូទាំងប្រទេស**រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំថ្មគ្រែ ស្រុកចិត្របុរី**ស្នងការខេត្តកំពង់ចាម ណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាព ក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ របស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា**លោក ដូណាល់ ត្រាំ នឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើលោក ពូទីន មិនចរចាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ នៅខេត្តសៀមរាប**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះសម្របសម្រួលជួយសង្រ្គោះដំណាំស្រូវ របស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ចំនួន ៤៨៣ហិកតា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីរុស្ស៊ី ហៅទូរសព្ទជាមួយប្រធានាធិបតីចិន ដោយលោកបានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២២ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និងគណៈប្រតិភូតំណាងក្រុមហ៊ុនដែលជាសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមករា

ឧត្តមសេនីយ៍ឯក ជា ពៅ និងឧត្តមសេនីយ៍ឯក លន់ សុផាត អញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះនៃកិច្ចការនគរបាលសម្រាប់នាយនគរបាលជាន់ខ្ពស់ នៅបណ្ឌិត្យសភានគរបាលសិង្ហបុរី

ភ្នំពេញ៖ នៅល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះ នៃកិច្ចការនគរបាលសម្រាប់នាយនគរបាលជាន់ខ្ពស់ នៅបណ្ឌិត្យសភានគរបាលសិង្ហបុរី ដែលមានសិក្ខាកាមសរុបចំនួន ២៤នាក់ មកពីប្រទេសកម្ពុជាចំនួន ០៣នាក់ ប្រទេសរ៉ូវាន់ដាចំនួន ០២នាក់ និងប្រទេសសិង្ហបុរីចំនួន ១៩នាក់ ដែលប្រព្រឹត្តនៅសាលកិត្តិយសកងកម្លាំងនគរបាលជាន់ខ្ពស់នៃប្រទេសសិង្ហបុរី។

ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះ នៃកិច្ចការនគរបាលសម្រាប់នាយនគរបាលជាន់ខ្ពស់ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងកម្លាំងនគរបាលសិង្ហបុរី តំណាងអគ្គស្នងការនគរបាលជាតិកម្ពុជា តំណាងអគ្គស្នងការនគរបាលជាតិរ៉ូវាន់ដា និងអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។

សម្រាប់នាយនគរបាលជាតិកម្ពុជា ដែលបានបញ្ចប់វគ្គបណ្តុះបណ្ដាលនេះមានដូចជា ៖
១.លោកវរសេនីយ៍ត្រី បុង ច័ន្ទរង្សី អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ។
២.លោកវរសេនីយ៍ត្រី យឹម សេង នាយប៉ុស្តិ៍នគរបាល នាយកដ្ឋាននគរបាលការពារព្រំដែនទឹក។
៣.លោកព្រិន្ទបាលទោ សុផាត សុផាណារិទ្ធ មន្ត្រី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

សូមគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះ នៃកិច្ចការនគរបាលសម្រាប់នាយនគរបាលជាន់ខ្ពស់ ដែលនាយនគរបាលជាតិកម្ពុជា បានចូលរួមសិក្សានៅបណ្ឌិត្យសភានគរបាលសិង្ហបុរី បានចំណាយរយៈពេល ០១ឆ្នាំ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ដោយផ្តោតសំខាន់លើការបង្កើនសមត្ថភាពបន្ថែមលើភាពជាអ្នកដឹកនាំ សម្រាប់នាយនគរបាលដែលធ្លាប់បានបម្រើការងារនាពេលកន្លងមក។ ចំណុចស្នូល នៃវគ្គបណ្តុះបណ្តាលនេះបានបំពាក់បំប៉នជូនសិក្ខាកាមនូវការពង្រឹងកាយសម្បទា ការសិក្សាជំនាញបញ្ជាគ្រប់គ្រងក្នុងតួនាទីជាអ្នកដឹកនាំក្រុមការងារ ជំនាញការងារសណ្ដាប់ធ្នាប់សាធារណៈ ជំនាញច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ជំនាញរៀបចំផែនការសម្រាប់ការពារ ជំនាញបច្ចេកទេសនៃការវាយលុកទប់ទល់នឹងជនល្មើស ជំនាញលើការវិភាគវែកញែក ព្យាករ តាមដានស្រាវជ្រាវលើបទល្មើសព្រហ្មទណ្ឌ និងបច្ចេកវិទ្យា ជំនាញកសាងសំណុំរឿងបញ្ជូលទៅកាន់ស្ថាប័នតុលាការ ជំនាញកិច្ចការនគរបាលមូលដ្ឋាន និងចូលរួមដកពិសោធន៍ និងចុះអនុវត្តផ្ទាល់លើកិច្ចការងាប្រចាំថ្ងៃជាមួយនគរបាលសិង្ហបុរីតាមបណ្ដាស្នងការដ្ឋាននគរបាល និងតាមតំបន់កោះនៃប្រទេសសិង្ហបុរី។

បន្ថែមពីនេះ វគ្គបណ្តុះបណ្តាលបានបង្ហាញអំពីសារៈសំខាន់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងនគរបាលនៃប្រទេសកម្ពុជា និងកងកម្លាំងនគរបាលនៃប្រទេសសិង្ហបុរី ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយកម្លាំងនគរបាលតាមបណ្ដាប្រទេសដទៃក្នុងតំបន់ និងអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង