**លោក ដូណាល់ ត្រាំ នឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើលោក ពូទីន មិនចរចាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ នៅខេត្តសៀមរាប**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះសម្របសម្រួលជួយសង្រ្គោះដំណាំស្រូវ របស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ចំនួន ៤៨៣ហិកតា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីរុស្ស៊ី ហៅទូរសព្ទជាមួយប្រធានាធិបតីចិន ដោយលោកបានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២២ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និងគណៈប្រតិភូតំណាងក្រុមហ៊ុនដែលជាសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមករា**មន្ត្រីក្រសួងកសិកម្ម ចុះពន្យល់ណែនាំឱ្យប្រជាកសិករងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក ដោយមានស្ថិរភាពថ្លៃលក់**ស្នងការខេត្តប៉ៃលិន ដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ប្រចាំការ២៤/២៤ម៉ោង ដើម្បីត្រៀមគ្រប់គ្រងសភាពការណ៍ឱ្យបានទាន់ពេលវេលាក្នុងករណីកើតមានគ្រោះអាសន្នណាមួយជាយថាហេតុ**មុខសញ្ញាជាជនជាប់ចោទម្នាក់ទៀតក្នុងករណីឃាតកម្មកាលពីឆ្នាំ២០២២ ក្នុងក្រុងបាត់ដំបង ត្រូវបានចាប់ខ្លួន**អ្នកនាំពាក្យ៖ ចិន-ឥណ្ឌា គួរតែផ្តោតលើការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ**ឥណ្ឌូនេស៊ី ពិន័យក្រុមហ៊ុន Google ១២លានដុល្លារ ពីបទធ្វើអាជីវកម្មមិនយុត្តិធម៌ ពាក់ព័ន្ធនឹងសេវាកម្មប្រព័ន្ធបង់ប្រាក់របស់ខ្លួន**ក្រុមហ៊ុន Facebook, X និង YouTube ព្រមព្រៀងធ្វើការងារបន្ថែមទៀត ដើម្បីប្រឆាំងនឹងពាក្យសម្តីស្អប់ នៅលើប្រព័ន្ធអនឡាញ នៅអឺរ៉ុប**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូន អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ចូលជួបពិភាក្សាការងារ**ឧត្តមសេនីយឯក ហោ សំអាត អញ្ជើញជាកិត្តិយសចូលរួមទស្សនាការប្រកួតពាន់រង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តក្រចេះ**បទវិភាគ៖ភពផែនដីដ៏ធំល្វឹងល្វើយដែលអាចផ្តល់លំហកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍរៀងខ្លួនរបស់ចិននិងសហរដ្ឋអាមេរិក ក៏ដូចជាការអភិវឌ្ឍរួមផងដែរ**អភិបាលខេត្តកំពង់ឆ្នាំង ប្រជុំត្រួតពិនិត្យស្ថានភាពទឹកស្រោចស្រពស្រូវប្រាំង និងត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះ នៅក្នុងភូមិសាស្ត្រឃុំគោកបន្ទាយ ស្រុករលាប្អៀរ**រដ្ឋមន្រ្តី ឈាង រ៉ាអញ្ជើញវាគ្មិនកិត្តិយស ទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ក្នុងការធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធិភាព»

បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម យូ កូកូ ឡាំង (U Ko Ko HLAING) បេសកជនពិសេសប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងឱកាសនៃជំនួប ឯកឧត្តម អ៊ូ កូកូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា។

ឯកឧត្តម អ៊ូ កូកូ ឡាំង បានវាយតម្លៃខ្ពស់អំពីមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងមីយ៉ាន់ម៉ា និងកម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ឯកឧត្តម អ៊ូ កូកូ ឡាំង បានគោរពជម្រាបជូនសម្តេចធិបតី អំពីស្ថានភាពវិវត្តន៍នាពេលថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សម្ដេចធិបតី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អ៊ូ កូកូ ឡាំង នៅកម្ពុជា និងបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-មីយ៉ាន់ម៉ា នៅមានសក្តានុពល លើវិស័យជាច្រើន។ សម្ដេចធិបតី សង្ឃឹមថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយ ក្នុងពេលអនាគតដ៏ខ្លី។

នាឱកាសនៃជំនួប វិស័យសក្តានុពលមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកឡើង មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង