**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន

ភំ្នពេញ៖ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ
អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ​ដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ​ដោយមានការចូលរួមពី លោក ឌី នឿត នាយកប្រចាំប្រទេស អង្គការម៉ារីស៊ី (MARICI)។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន មានប្រសាសន៍ថា ដោយមានកិច្ចសហការនិងគាំទ្រពី លោក ឌី នឿត នាយកប្រចាំប្រទេស អង្គការម៉ារីស៊ី (MARICI) នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ​នៅពេលនេះ ។

លោក ឌី នឿត នាយកប្រចាំប្រទេស អង្គការម៉ារីស៊ី (MARICI) មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ។ លោកបន្តថា
គោលបំណងនៃការបណ្តុះបណ្តាលនាពេលនេះ គឺចង់ឲ្យមន្រ្តីអនុវត្តច្បាប់មានចំណេះជំនាញ ព្រមទាំងបច្ចេកទេស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ឌី នឿត នាយកប្រចាំប្រទេស អង្គការម៉ារីស៊ី (MARICI) ដែលបានផ្តល់នូវកិច្ចសហការក្នុងការបើកវគ្គបណ្តុះបណ្តាល ។ ឯកឧត្តមអគ្គស្នងការរងបន្តថា គោលបំណង នៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាព បង្កើនចំណេះដឹងនិងជំនាញ និងដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្តថា វគ្គបណ្តុះបណ្តាលនេះទៀតសោធន៍ មាន២មេរៀន ទី១-គឺនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុ្សគ្រប់ទម្រង់ និងទី២-គឺការយល់ដឹងពីតំហែទាំការប៉ះទង្គិចផ្លូវចិត្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តទៀតថា ការយល់ដឹងពីតំហែទាំការប៉ះទង្គិចផ្លូវចិត្ត គឺសំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីអនុវត្តច្បាប់ ព្រោះមន្រ្តីអនុវត្តច្បាប់ ងាយនឹងប៉ះទង្គិចផ្លូវចិត្តណាស់ ក្នុងការស៊ើបអង្កេតអំពើជួញដូរមនុស្សគ្រប់ទម្រង់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ក៏បានថ្លែងអំណរគុណដល់ លោក ឌី នឿត នាយកប្រចាំប្រទេស អង្គការម៉ារីស៊ី (MARICI) ដែលបានចែករំលែកមេរៀនអំពីការប៉ះទង្គិចផ្លូវចិត្តនាពេលនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង សង្ឃឹមថា សិក្ខាកាមទាំងអស់ អាចចូលរួមជាយោបល់ និងមានសំណួរឲ្យបានច្រើនដើម្បីជាការយល់ដឹងកាន់តែច្បាស់ទាំងអស់គ្នាសម្រាប់ការកំណត់អត្តសញ្ញាណជនរងគ្រោះ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដែលសិក្ខាកាមជា ថ្នាក់ដឹកនាំ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ៕

អត្ថបទដែលជាប់ទាក់ទង