**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រដ្ឋមន្ត្រីបរិស្ថាន៖ ព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យចូលរួមដាំកូនត្នោត ក្នុងជំរុញបង្កើនគម្របបៃតង ផលប្រយោជន៍សេដ្ឋកិច្ច និងការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយអាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ ដាំកូនត្នោតចំនួន ១០.០០០ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ត្នោតគឺជាគម្របព្រៃឈើមួយដូចដើមឈើដដៃទៀតដែរ។ ការដាំកូនត្នោតនៅពេលនេះ ចំនួន ១០.០០០ដើម ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង » ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ត្នោតគឺជារុក្ខរបស់ជាតិ ហើយព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យចូលរួមដាំកូនត្នោត ក្នុងជំរុញបង្កើនគម្របបៃតង ផលប្រយោជន៍សេដ្ឋកិច្ច និងការថែរក្សាអត្តសញ្ញាណនិងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានរំលឹកដែរថារាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ហើយសម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា ដែលផ្តោតលើសរសរស្តមចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីការការពារនិងអភិរក្សធនធម្មជាតិនៅកម្ពុជា ដោយធានាបានគុណភាបបរិស្ថានល្អបរិសុទ្ធ បន្ទាប់ពីមានស្រាវជ្រាវ រកឃើញប្រភេទសត្វកម្រជិតផុតពូជ កំពុងរស់នៅប្រទេសកម្ពុជា ជាបន្តបន្ទាប់ ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសការរកឃើញកាលពីពេលថ្មីៗ ប្រភេទក្រពើភ្នំ ដែលជិតផុតពូជនៅលើពិភពលោក បានពងកូននិងញាស់ក្នុងធម្មជាតិ បានចំនួន ៦០ក្បាល ហើយប្រភេទជីវៈចម្រុះនេះ មានច្រើនជាងគេ នៅក្នុងពិភពលោក។ ការស្រាវជ្រាវរកឃើញប្រភេទក្រពើភ្នំ ទទួលបានការស្ងើចសរសើរនិងវាយតម្លៃខ្ពស់ពីពិភពលោក អំពីការអភិរក្សាបរិស្ថានកម្ពុជាបានល្អ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យនាំគ្នាដាំដើមត្នោត និងដើមឈើនានា ឱ្យបានច្រើន គោលបំណងទុកជាប្រយោជន៍ ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើម ដល់យុទ្ធនាការពន្លកបៃតង ដោយបានចែកជូនកូនឈើសរុប ១លាន ៣សែនដើម រួចមកហើយ ដល់ប្រជាពលរដ្ឋទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈនិងដាំស្តារព្រៃនៅតាមសហគមន៍នានា ដើម្បីបង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០ ក្នុងនោះយើងមានថ្នាលបណ្តុះកូនត្នោត ដែលគ្រោងបណ្តុះកូនត្នោតបន្ថែមទៀត ឱ្យបានច្រើនលានគ្រាប់ នៅឆ្នាំបន្តបន្ទាប់ សម្រាប់ដាំដុះនៅពេលខាងមុខ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានកំពុងជំរុញឱ្យមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ប្រមូលគ្រាប់ត្នោត ដើម្បីបណ្តុះ ជាមួយកូនឈើនានាផ្សេងទៀត ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំ នៅក្នុងឆ្នាំបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការដាំកូនត្នោត នៅក្នុងតំបន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំនៅពេលនេះ ជាការចូលរួមចំណែកធ្វើឱ្យសហគមន៍មានភាពបៃតង ហើយត្នោតគឺជារុក្ខជាតិតំណាងជាតិខ្មែរ ដែលមានគុណប្រយោជន៍ជាច្រើនដូចជា ផ្លែធ្វើនំ បង្អែម ស្លឹកធ្វើជាមួក ដំបូលផ្ទះ ដើមធ្វើទូក គ្រឿងសង្ហារិម និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្តលោកសូមលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន សិស្សានុស្ស ត្រូវចូលរួមដាំ និងថែរក្សាទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង