**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានគម្រោងនឹងបំពេញបេសកកម្ម ទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប អាមេរិក និងអាស៊ី នៅមុនបំណាច់ឆ្នាំ២០២៤នេះ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, ឯកឧត្តម Felipe de la Morena ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអេស្ប៉ាញ, លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានបេសកកម្មសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សភាពាណិជ្ជកម្មអាល្លឺម៉ង់, ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគអេស្ប៉ាញ, ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអេស្ប៉ាញ, សភាពាណិជ្ជកម្មកម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា ដើម្បីបូកសរុបលទ្ធផលនៃដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ ដែលបានប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ និងពិភាក្សាលើកទិសដៅបន្តចំពោះមុខ។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្រោយពេលគណៈប្រតិភូកម្ពុជា បានអញ្ជើញមាតុភូមិនិវត្តន៍ពីប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ បានប្រកបដោយភាពជោគជ័យ ផ្លែផ្កា និងមានបច្ច័យវិជ្ជមាន ពីដំណើរទាក់ទាញវិនិយោគិនក្នុងតំបន់អឺរ៉ុប ដែលប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។ ច្រើនជាង ៤០ក្រុមហ៊ុន ពីប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ មានអាទិ៍ដូចជាក្រុមហ៊ុន BOSCH, ក្រុមហ៊ុន Acciona Energía, ក្រុមហ៊ុន INSUD PHARMA, ក្រុមហ៊ុន Memmert, ក្រុមហ៊ុន UVEX, ក្រុមហ៊ុន MELIA GROUP, ក្រុមហ៊ុន TALGO និងក្រុមហ៊ុនធំៗជាច្រើនទៀត ត្រូវបានជួបពិភាក្សាការងារដោយគណៈប្រតិភូកម្ពុជា ទាំងក្នុងទម្រង់វិស័យឯកជនទៅវិស័យឯកជន(B2B) និងវិស័យឯកជនទៅវិស័យរដ្ឋ(B2G)។

ទទួលបានលទ្ធផលដ៏មានផ្លែផ្កា និងការកោតសរសើរពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលរៀបចំឱ្យមានដំណើរបេសកកម្មនេះកើតមានឡើង ឯកឧត្ដមឯកអគ្គរាជទូតអេស្ប៉ាញ បានជម្រាបជូនតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយផងដែរ អំពីដំណើទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនធំៗដែលមានចំណាប់អារម្មណ៍ខ្ពស់ចំពោះកម្ពុជា ដោយគ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ នាកំឡុងខែតុលា ឆ្នាំ២០២៤ខាងមុននេះ។

សូមជម្រាបថា ក្រៅអំពីដំណើរទស្សនកិច្ចរបស់វិស័យឯកជនមកកម្ពុជា និងលទ្ធផលដ៏ល្អប្រសើរនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានគម្រោងនឹងបំពេញបេសកកម្មជាថ្មីម្ដងទៀត ទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប អាមេរិក និងអាស៊ី នៅមុនបំណាច់ឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង