**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ធនាគារជាតិនៃកម្ពុជា នឹងដាក់ដំណើរការប្រព័ន្ធទូទាត់”បាគង”សម្រាប់អ្នកទេសចរ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា នឹងដាក់ដំណើរ ការប្រព័ន្ធទូទាត់”បាគង”សម្រាប់អ្នកទេសចរ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកកម្ពុជា តាមរយៈការសម្រួលនូវប្រើប្រាស់ក្រដាសប្រាក់ដុល្លារ ងាកមកប្រើប្រាស់នូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលវិញ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ របស់ធនាគារជាតិ នាថ្ងៃទី១៩ ខែកក្កដា លោកជំទាវ ជា សិរី បានបញ្ជាក់ថា «បន្តិចទៀត យើងនឹងមានដាក់ឱ្យប្រើប្រាស់បាគង សម្រាប់ទេសចរ»។

លោកជំទាវ ជា សិរី បាននិយាយនិយាយបែបនេះ ដោយបានពន្យល់យ៉ាងលម្អិតថា នៅពេលភ្ញៀវទេសចរចូលមកដលកម្ពុជា ពួកគេអាចទាញយកកម្មវិធីបាគង(App Bakong) ដើម្បីប្រើប្រាស់បានដែរ។ បើទោះបីជាអ្នកទេសចរមិនមាន គណនីធនាគារក្នុងស្រុក ដើម្បីដកលុយបំពេញនៅក្នុងកាបូបអេឡិចត្រូនិក(E-Wallet)បាគងក៏ដោយ ក៏ពួកគេអាចប្រើ Credit Card ដែលមានពីប្រទេសខ្លួន ដូចជា Visa Card-Master Card  ឬ UnionPay… ជាដើម ដើម្បីទូទាត់ ថ្លៃ ទំនិញ និងសេវាកម្មនានា បានដែរ។

ប្រព័ន្ធ«បាគង» ដែលធនាគារជាតិគ្រោងដាក់ដំណើការនេះ វានឹងជួយឱ្យទេសចរ ងាយស្រួលទូទាត់ប្រាក់ នៅកម្ពុជា។ ការណ៍នេះ មិនត្រឹមតែធ្វើឱ្យភ្ញៀវទេសចរ ទទួលបានបទពិសោធថ្មី ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល(Cash Digital Experian) នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យទេសចរណ៍។ លោកជំទាវ ជា សិរី បានបញ្ជាក់ទៀតថា៖« នេះនឹងអាចដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលទេសចររបស់យើង ជាពិសេសនៅខេត្ត សៀមរាប ដែលប្រឈមក្នុងការចាយក្រដាស[ដុល្លារ]ធំ»។

គួរកត់សម្គាល់ថា ប្រព័ន្ធ«បាគង» សម្រាប់ទេសចរដែលធនាគារជាតិនៃកម្ពុជា គ្រោងដាក់ឱ្យដំណើរការនាពេលឆាប់ៗ នេះ គឺជាឆ្លើយតបនូវការណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលឱ្យពិនិត្យមើលឡើងវិញ ពីលក្ខខណ្ឌដូរក្រដាសលុយដុល្លារដែលមានបញ្ហា(ទក់ រហែក ប្រលាក់…)  ដើម្បីឱ្យមានភាពងាយស្រួលជាងមុន ក៏ដូចជាការបង្កើនការយកចិត្តទុកដាក់លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។

លោកជំទាវ ជា សិរី ទទួលយកអនុសាសន៍នេះ ហើយនឹងធ្វើការបន្តទៀតជាមួយភាគីពាក់ព័ន្ធទាំងអស់។ លោកជំទាវ បានបញ្ជាក់ថា៖ « ក្រដាស់ប្រាក់ចាស់ឬរហែកវាអាស្រ័យលើការវិនិច្ឆ័យរបស់បេឡាករនៃធនគារនីមួយៗ។ អ៊ីចឹង យើងត្រូវធ្វើការជាមួយពួកគាត់ជាបន្តទៀត។ ជូនកាលគោលការណ៍របស់យើង១ពេលគាត់អនុវត្ត៥ដល់អតិថិជនអនុវត្ត១០។ នេះជាបញ្ហាប្រឈមមួយចំពោះយើងដែលត្រូវដោះស្រាយដើម្បីសម្រួលនូវបទពិសោធន៍របស់ទេសចរនៅកម្ពុជាយើង»។

បច្ចុប្បន្ន ធនាគារជាតិបានអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ ដើម្បីធ្វើឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលកាន់តែងាយស្រួលប្រសិទ្ធភាព និងឆាប់រហ័យ មិនថាការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងឆ្លងដែននោះទេ គឺសំដៅដល់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់កម្ពុជា ។

ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ ប្រព័ន្ធបាគងបានបំពេញមុខងារកាន់តែសម្បូរបែបដល់អ្នកប្រើប្រាស់ដែលបានជំរុញឱ្យប្រើប្រព័ន្ធនេះកើនឡើងជាបន្តបន្ទាប់ និងរួមចំណែកក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនិងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ បើតាមលោកជំទាវ ជា សិរី បច្ចុប្បន្នធនាគារមានទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ វៀតណាម ក្រុមហ៊ុនអន្តរជាតិUnionPay និងកំពុងពង្រីកជាមួយប្រទេសក្នុងតំបន់និងដៃគូសហការ ដូចជា៖ ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និងក្រុមហ៊ុនអន្តរជាតិ Alipay  ជាដើម។

គួរជម្រាប ថា ក្នុងរយៈពេល៥ខែមកនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,៩លានដុល្លារ កើន២២,១ភាគរយ ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងចំណោមទេសចរទាំងនេះ ទេសចរថៃឈរនៅលំដាប់ទី១ មានក្នុងចំនួន ៧៧ម៉ឺននាក់, លំដាប់លេខ២ គឺទេសចរវៀតណាម មាន៥២ម៉ឺននាក់។ បន្ទាប់មកទេសចរ គឺទេសចរចិនដែលបានមកកម្សាន្តនៅកម្ពុជា ក្នុងចំនួន៣២ម៉ឺននាក់។
ដោយឡែក ខេត្តសៀមរាប គឺមានភ្ញៀវទេសចរបរទេសជាង៥២ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណី យដ្ឋាន អង្គរ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤។ ចំនួននេះ បានធ្វើឱ្យ គ្រឹះស្ថានអង្គររក ចំណូលបាន ជាង ២៤ លានដុល្លារ កើនឡើងជាង៣៦ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង