**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អគ្គលេខាធិការរង UN ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តម Miguel de Serpa Soares អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការថែរក្សាកេរដំណែលរបស់ អ.វ.ត.ក.។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ (UN) ចំពោះការគ្រាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហមក្នុងការអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ និងបានការទទួលស្គាល់ជាអន្តរជាតិ និងចំពោះការប្តេជ្ញាគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ព្រមទាំងបានពាំនាំនូវការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក ជម្រាបជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. នេះ នឹងមិនត្រឹមតែជួយថែរក្សាធនធានចំណេះដឹង និងបទពិសោធសំខាន់ៗរបស់ អ.វ.ត.ក. ប៉ុណ្ណោះទេ គឺថែមទាំងប្រើប្រាស់ជាប្រភពចំណេះដឹង និងឯកសារសម្រាប់បម្រើជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយនៅប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងគោលដៅថែរក្សា និងលើកកម្ពស់ការយល់ដឹងអំពីសន្តិភាព យុត្តិធម៌អន្តរកាល និងការបង្ការ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ផងដែរ។

តាមរយៈការងារដ៏សំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បង្ហាញនូវក្តីសង្ឃឹមថា កម្ពុជាអាចចែករំលែកជាមួយសហគមន៍អន្តរជាតិនូវគុណតម្លៃនៃសន្តិភាព, ការផ្សះផ្សាជាតិនិងយុត្តិធម៌អន្តរកាល និងរួមចំណែកជួយលើកកម្ពស់សន្តិភាពជាទូទៅ។

សម្រាប់ប្រទេសកម្ពុជាផ្ទាល់ ក្នុងនាមជាប្រទេសដែលទើបចេញពីសង្គ្រាម ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកសន្តិភាព និងការអភិវឌ្ឍជាកត្តាបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកដែលមិនអាចខ្វះបាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា គឺ «យកសន្តិភាពសម្រាប់ការអភិវឌ្ឍ និងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព»។

ដើម្បីបង្ហាញជ្រុងមួយនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែចាត់ទុកយុត្តិធម៌ក្នុងក្របខណ្ឌច្បាប់ជាកត្តាសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់តម្លៃផងដែរលើ «យុត្តិធម៌សង្គម» ដែលជាទស្សនាទានសំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់ធានាសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងពេលអតីតកាល បច្ចុប្បន្ន និងអានាគត។

នៅក្នុងជំនួបដ៏សំខាន់នេះដែរ ឯកឧត្តម Miguel de Serpa Soares បានវាយតម្លៃខ្ពស់ចំពោះលក្ខណៈពិសេស (uniqueness) និងភាពជោគជ័យរបស់ អ.វ.ត.ក. ដែលបានក្លាយជាគំរូសម្រាប់សហគមន៍អន្តរជាតិ ព្រមទាំងបានកោតសរសើរចំពោះសមិទ្ធផល និងគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ហើយប្តេជ្ញាបន្តគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. និងចូលរួមក្នុងការជួយផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗទាំងនេះទៅដល់សហគមន៍អន្តរជាតិ ព្រមទាំងបានបង្ហាញការជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តម Miguel de Serpa Soares ក៏បានពិភាក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការទៅមុខទៀត ក្នុងការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ៕

អត្ថបទដែលជាប់ទាក់ទង