**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

ឯកឧត្តម ជិន អង្គារិទ្ធិ ចូលរួមវេទិកាអាស៊ាន ស្តីពីសេរីភាពនៃការជួបជុំដោយសន្តិវិធី មាត្រា២៤ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR-អាយឆា) បានចាត់ ឯកឧត្តម ជិន អង្គារិទ្ធិ សមាជិក និងជាប្រធាននាយកដ្ឋានសិទ្ធិមនុស្សតំបន់និងអាស៊ាន ចូលរួមវេទិកាអាស៊ានស្តីពីសេរីភាពនៃការជួបជុំដោយសន្តិវិធី មាត្រា២៤ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន តបតាមការអញ្ជើញពីតំណាងប្រទេសឥណ្ឌូណេស៊ី និងតំណាងប្រទេសថៃ ប្រចាំអាយឆា ដែលបានរៀបចំវេទិកាអាស៊ានស្តីពីសេរីភាពនៃការជួបជុំដោយសន្តិវិធី មាត្រា២៤ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបានទែន ប្រទេសឥណ្ឌូនេស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងប្រទេសសមាជិកអាស៊ានប្រចាំអាយឆា អង្គភាពតាមវិស័យអាស៊ាន ក្រសួងយុត្តិធម៌ពីបណ្តាប្រទេសសមាជិកអាស៊ាន ក្រសួងការបរទេសនៃប្រទេសមាជិកអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិ អង្គការសង្គមស៊ីវិល និងអង្គភាពអង្គការសហប្រជាជាតិផងដែរ។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ជូននូវវេទិកាសម្រាប់ចែករំលែកនូវវិធានការណ៍នានា និងការកសាងសមត្ថភាពតួអង្គពាក់ព័ន្ធក្នុងការអនុវត្តមាត្រា២៤ នៃសេចក្តីប្រកាសិទ្ធិមនុស្សអាស៊ាន (AHRD) ស្តីពីសេរីភាពនៃការជួបជុំដោយសន្តិវិធី ព្រមទាំងបង្កើតអនុសាសន៍លម្អិត ឬការពន្យល់អំពីការអនុវត្តមាត្រា មាត្រា២៤ នៃ AHRD។

ជាមួយគ្នានេះដែរ វេទិកានេះ ក៏មានការរំពឹងទុកថា វានឹងក្លាយជាវេទិកាថ្នាក់តំបន់ដើម្បីក្នុងការចែករំលែកការអនុវត្តល្អក្នុងការអនុវត្តមាត្រា២៤ នៃ AHRD ការពង្រឹងជំនាញនិងចំណេះដឹងរបស់អ្នកអនុវត្តន៍ក្នុងការអនុវត្តមាត្រា ២៤ នៃ AHRD និងការផ្តល់អនុសាសន៍របស់អាយឆា ស្តីពីការអនុវត្តមាត្រា ២៤ នៃ AHRD ស្តីពីការអនុវត្តល្អបំផុតទាក់ទងនឹងការគោរព ការពារ បំពេញសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី។

នៅចុងបញ្ចប់ វេទិកានេះក៏រៀបចំជាក្រុមពិភាក្សាគ្នាក្នុងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត២៤ នៃ AHRD ស្តីពីសេរីភាពនៃការជួបជុំដោយសន្តិវិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង