យោធាអ៊ីស្រាអែល អះអាងថា មេបញ្ជាការកងពលតូច Hamas Khan Younis ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា

ហ្សេរុយសាឡឹម៖ យោធាអ៊ីស្រាអែលបានអះអាងថា លោក Rafa Salama មេបញ្ជាការកងពលតូច Khan Younis របស់ក្រុម Hamas ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍ ដែលបានកំណត់គោលដៅផងដែរទៅលើប្រធានស្លាបប្រដាប់អាវុធរបស់ក្រុមលោក Mohammed Deif។
យោធាបានបន្តថា លោក Rafa Salama គឺជាសហការីដ៏ជិតស្និទ្ធបំផុតមួយរបស់ Deif ហើយបានចូលរួមនៅក្នុងការរៀបចំផែនការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំមុន។
យោធាបានបន្ថែមថា ការស្លាប់របស់គាត់ បានបង្អាក់សមត្ថភាពយោធារបស់ពួកហាម៉ាសយ៉ាងខ្លាំង។ ក្រុមហាម៉ាស់មិនបានបញ្ជាក់ពីជោគវាសនារបស់សាឡាម៉ាទេ។
