**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ឧត្តមសេនីយ៍ឯក ហោ សំអាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វិភាគមុខងារ និងពង្រឹងវត្តមានមន្រ្តី

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វិភាគមុខងារ និងការពង្រឹងវត្តមានរបស់មន្រ្តីនៅតាមនាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ដែលមានការអញ្ជើញចូលរួមដោយ អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ស្វាគមន៍ និងកោតសរសើរខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តីទាំងអស់របស់អគ្គនាយកដ្ឋានដែលបានខិតខំបំពេញតួនាទីភារកិច្ច នាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បើទោះបីជាអគ្គនាយកដ្ឋានពុំទាន់មានរចនាសម័្ពន្ធការងារពេញលេញយ៉ាងណាក្តី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្តថា កិច្ចប្រជុំនាពេលនេះគឺ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួងមុខងារសាធារណៈ និងអគ្គនាយកដ្ឋានធនធានមនុស្ស។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុម មករា អគ្គនាយករង បានធ្វើសេចក្តីរាយការណ៍ពង្រាងស្តីពីរបាយការណ៍វឌ្ឍនភាពការពិនិត្យឡើងវិញ ការវិភាគមុខងារ រចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការ ឆមាសទី១ ឆ្នាំ២០២៤របស់អគ្គនាយកដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងអង្គប្រជុំចូលរួមបំពេញបន្ថែម ដើម្បីឱ្យរបាយការណ៍មានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញតាមភាពជាក់ស្តែង។

ជាថ្មីម្តងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំទាំងអស់ត្រូវគិតគូរ ចាត់ចែងមន្រ្តីទាំងអស់អោយស្របតាមជំនាញជាក់ស្តែង និងតាមរបបការងារ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យចរន្តលំហូរការងាររបស់អគ្គនាយកដ្ឋាន កាន់តែមានភាពរលូន ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលល្អបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំនាយកដ្ឋានទាំងអស់ត្រូវបន្តពង្រឹងវិន័យកងកម្លាំងនៅតាមអង្គភាពរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យមន្រ្តីរបស់ខ្លួនទាំងអស់ប្រកាន់ខ្ជាប់នូវវិន័យអោយបានគ្រប់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង