**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន

ឯកឧត្តម អ៊ាង សុផល្លែត អំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយពីបញ្ហាបរិស្ថាន ឲ្យបានច្រើនឡើងថែមទៀត កុំឱ្យមានការចោលសំរាមផ្តេសផ្តាស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានអំពាវនាវដល់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការដៃគូ គ្រឹះស្ថានអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ ក៏ដូចជាសាធារណជន ចូលរួមផ្សព្វផ្សាយពីបញ្ហាបរិស្ថានឱ្យបានច្រើនឡើងថែមទៀត កុំឱ្យមានការចោលសំរាមផ្តេសផ្តាស ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវភាពស្អាតលើដី ភាពស្អាតលើផ្ទៃទឹក និងភាពស្អាតលើអាកាស ។

ថ្លែងក្នុងពិធីបើក«ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤»នៅមុខទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ការបណ្តុះកូនឈើ ការដាំកូនឈើ និងស្តារព្រៃឈើឡើងវិញនេះ គឺជាយុទ្ធសាស្រ្ត​មួយ​​ដ៏​សំខាន់​សម្រាប់​ធានាដល់​ការការពារជីវៈចម្រុះ ការថែរក្សាសេវាកម្ម​ប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយ​ផល​​ប៉ះ​ពាល់​​នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា​សហគមន៍​មូល​ដ្ឋាន​ ដែលរស់​នៅ​ក្នុង និងក្បែរតំបន់ការពារ​ធម្មជាតិ តាមរយៈ​ការលក់ឥណទានកាបូនពីការថែរក្សាការពារព្រៃឈរ និងសកម្មភាព​អភិវឌ្ឍន៍ប្រកបដោយចីរភាពនានា​ដូចជាការអភិវឌ្ឍគោលដៅលំហែរបៃតង និងទេសចរណ៍ធម្មជាតិប្រកប​ដោយ​និរន្តរភាព​ គុណ​ភាព និងការទទួលខុសត្រូវ​ចំពោះបរិស្ថានជា​ដើម ហើយការចែកកូនឈើយកទៅដាំនៅក្នុងថ្ងៃនេះ គឺជាការបណ្តុះនូវពន្លកបៃតងសម្រាប់កម្ពុជា នៅលើដីផ្ទាល់ផង រួមទាំងការបណ្តុះស្មារតី និងផ្នត់គំនិតស្រលាញ់ព្រៃឈើដល់សាធារណជនគ្រប់មជ្ឈដ្ឋាន និងតជំនាន់សំដៅឆ្ពោះទៅបង្កើនគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០។

ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការដៃគូ គ្រឹះស្ថានអប់រំ និង អ្នកពាក់ព័ន្ធទាំងអស់ ក៏ដូចជាសាធារណជនចូលរួមផ្សព្វផ្សាយពីបញ្ហាបរិស្ថានឱ្យបានច្រើនឡើងថែមទៀត កុំឱ្យមានការចោលសំរាមផ្តេសផ្តាស ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវភាពស្អាតលើដី ភាពស្អាតលើផ្ទៃទឹក និងភាពស្អាតលើអាកាស និងបន្តចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនភាពបៃតង នៅតាមទីសាធារណៈ សហគមន៍ សាលារៀន និងវត្តអារាម និងដាំស្តារព្រៃនៅក្នុងដែន និងក្រៅដែនជម្រកធម្មជាតិជាដើម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផែនទីចង្អុលផ្លូវមួយនេះ នឹងនាំនាវាវិស័យបរិស្ថានរបស់កម្ពុជាទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមក៏បនលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា និងចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល ៕

អត្ថបទដែលជាប់ទាក់ទង