អបអរសាទរក្រុម KHMER UNITED ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Soccer League 2024

ភ្នំពេញ៖ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នាពេលកន្លងមកនេះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» បានរកឃើញម្ចាស់ជើងឯក ក្រុមបាល់បុរសដោយបានទៅលើក្រុម KHMER UNITED ក្រោយយកឈ្នះក្រុម TOFU ARMY FT ក្នុងលទ្ធផល ២-១។
ពិធីបិទការប្រកួត និងបំពាក់មេដាយ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នសមាជិក សមាជិកា អ្នកគាំទ្រក្រុមគ្រួសារ ស.ស.យ.ក. និងអ្នកគាំទ្រក្រុម KHMER UNITED និង TOFU ARMY FT រួមទាំងសាធារណជនយ៉ាងច្រើនកុះករ៕

