ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដកហូតត្រាក់ទ័រកំពុងភ្ជួរដី នៅក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព កាលពីពេលថ្មីៗនេះ លោក សាន ភារិទ្ធ អនុប្រធានការិយាល័យ ដឹកនាំមន្ត្រីប្រចាំស្នាក់ការព្រៃវែង សហការណ៍ជាមួយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងស្រុកគូលែន ដឹកនាំដោយលោកវរៈសេនីយ៍ឯក ឡុក អង្គារិទ្ធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករង បានចុះល្បាតដល់ចំណុចគោកត្រពាំងរៀម និយាមកាលេខ ៤៤៧៨០១-១៥៣៣៨០២ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានជួបត្រាក់ទ័រ ០១គ្រឿង ម៉ាក KUBOTA M7040 ពណ៌ក្រហម ចំនួន០១គ្រឿង កំពុងភ្ជួរដី នៅក្នុងតំបន់ការពារធម្មជាតិ ។
ក្រុមការងារបានធ្វើការឃាត់បញ្ឈប់សកម្មភាពនោះភ្លាមៗ ហើយបានធ្វើការរឹបអូសវត្ថុតាងខាងលើយកទៅទីចាត់ការតាកឹង ដើម្បីចាត់ការតាមនីតិវិធី៕

