**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

រដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០លានយ៉េន សម្រាប់ការពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងដ្ឋមន្ត្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបទ្វេភាគីជាមួយលោកជំទាវ ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ខាមីខាវ៉ា បានឯកភាពគ្នាថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុង ការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពជំរុញការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតជា ញឹកញាប់ ដើម្បីរួមចំណែកកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ហើយបានឯកភាពបន្តរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរ ឱ្យបានទៀងទាត់ ដោយកិច្ចប្រជុំលើកទី២ គ្រោងរៀបចំក្នុងឆ្នាំនេះ នៅកម្ពុជា។

រដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងសកម្មក្នុងវិស័យការពារជាតិ និងសន្តិសុខ និងបានអបអរសាទការរៀបចំកិច្ចសន្ទនាថ្នាក់ អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន លើកទី១ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលជើងទឹកកម្ពុជាជាមួយឆ្មាំសមុខ ជប៉ុន ហើយភាគីជប៉ុនបានសន្យាផ្តល់នាវាល្បាតដល់នគរបាលជាតិកម្ពុជាផងដែរ។

រដ្ឋមន្ត្រីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំតាមរយៈការវិនិយោគ របស់ក្រុមហ៊ុនធំៗជប៉ុននៅកម្ពុជា ហើយលោកជំទាវ ខាមីខាវ៉ា សន្យាថានឹងជួយជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

ក្នុងឱកាសជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសន្តិភាពនៅកម្ពុជា និងបានផ្តល់ជំនួយជាច្រើនសម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ពីការបន្តរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានបន្ថែមថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន សម្រាប់ការពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញផងដែរ។

ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណមិត្ត ជប៉ុនដែលក្នុងនាមជាសហប្រធាន ICC-Angkor បានជួយដល់កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌ វប្បធម៌ដែលជាដួងព្រលឹងរបស់កម្ពុជា ហើយភាគីជប៉ុនបានបញ្ជាក់ពីសារសំខាន់នៃការបន្តកិច្ច សហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យនេះផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណមិត្តជប៉ុនដែល បានរៀបចំអភិក្រមថ្មី (New Cooperation Approach) សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗចំនួន៣ដូចខាងក្រោម៖

ទី១. ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមរួមមាន ទឹកស្អាត ប្រព័ន្ធចម្លោះទឹកកខ្វក់ ឌីជីថល និងសន្តិសុខសាយប័រ ដោយក្នុងនោះ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយលើ ផ្នែកទឹកស្អាតនៅទីក្រុងភ្នំពេញ ព្រមទាំងពង្រីកបន្តទៅតាមបណ្តាខេត្ត។ ជប៉ុនក៏នឹងបន្តជួយលើ ការរៀបចំប្រព័ន្ធចម្លោះទឹកកខ្វក់នៅទីក្រុងភ្នំពេញផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានគូស បញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលជាអាទិភាពមួយនៃយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទី២. ការតភ្ជាប់សមុទ្រដែលផ្តោតសំខាន់លើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយក្នុងនោះ ភាគីជប៉ុននឹងបន្តជួយអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជា កំពង់ផែស្នូល និងមជ្ឈមណ្ឌលឡូជីស្លឹកក្នុងតំបន់។

ទី៣. វិស័យដោះមីន ដែលក្នុងនោះភាគីជប៉ុននិងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើ វិស័យនេះ ដើម្បីបម្រើដល់បុព្វហេតុមនុស្សធម៌ និងសន្តិភាពក្នុងតំបន់ និងពិភពលោក។

លោកជំទាវ រដ្ឋមន្ត្រី ក៏បានបង្ហាញពីការត្រៀមសហការជាមួយកម្ពុជាដែលជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ាដែលកម្ពុជាបានប្រសិទ្ធនាមថា«កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោក មួយដែលគ្មានមិន» នៅខែវិច្ឆិកាខាងមុខផងដែរ។

ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុង ក្របខ័ណ្ឌពហុភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។

បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី៖ (១).ការផ្តល់ហិរញ្ញប្បទាន ឥតសំណង (ប្រមាណ ២,៧ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង(២).ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន (ប្រមាណ ៥៩,៦លានដុល្លារអាមេរិក)សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ៕

អត្ថបទដែលជាប់ទាក់ទង