**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក

អគារសិក្សា ១ខ្នង ៤បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាពង្រ ក្នុងស្រុកអូរជ្រៅ ត្រូវបានសម្ពោដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

បន្ទាយមានជ័យ៖ អគារសិក្សា ១ខ្នង ៤បន្ទប់ ដែលចំណែកថវិកាសរុបចំនួន១១៤,៣៨៥.២៥ដុល្លាសហរដ្ឋអាមេរិក ស្ថិតនៅសាលាបឋមសិក្សាពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ប្រចាំប្រទេសកម្ពុជា ត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិតីភាពសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីលោក ចាង ដុងវង នាយកអង្គការហ្គូដណេប៊ឺសកម្ពុជា ប្រចាំប្រទេសកម្ពុជា លោក លី សុវណ្ណារឹទ្ធ អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ និងមេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ថ្ងៃព្រហស្បត្តិ៍ទី៤ ខែកក្កដា ឆ្នាំ២០២៤។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឡើងមានមតិរាយការណ៍ដឹងថា៖ក្នុងស្រុកអូរជ្រៅ មានវិទ្យាល័យចំនួន ២កន្លែង អនុវិទ្យាល័យ ៦កន្លែង បឋមសិក្សា ៣១កន្លែង មានអាគារសរុបចំនួន ១០៩ខ្នង ស្មើនឹង៤៥៤បន្ទប់ លោកគ្រូអ្នកគ្រូសរុបចំនួន ៣៩៧នាក់ ស្រី ១៩៤នាក់ក្នុងនោះកិច្ចសន្យាចំនួន ៩០នាក់ ស្រី ៦២នាក់ មានសិស្សានុសិស្សសរុបចំនួន១១,១៩៩នាក់ស្រី៥,៥៨២នាក់។

លោក អភិបាលស្រុកអូរជ្រៅ បានបន្តថា៖ អគារសិក្សា ១ខ្នង ៤បន្ទប់ មានទំហំបណ្តោយសរុប ៣២ម៉ែត្រ ទទឹង៩ម៉ែត្រ ព្រមទាំងបំពាក់បរិក្ខារដូចជា ទុក្ខគ្រូ តុសិស្ស និងក្តាខៀន ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ ដោយចំណែកថវិកាសរុបចំនួន ១១៤,៣៨៥.២៥ដុល្លាសហរដ្ឋអាមេរិក ក្រោមជំនួយឧបត្ថម្ភពីប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានទុនចូលរួមរបស់សហគមន៍ចំនួន៤,៣៨៥.២៥ដុល្លាផងដែរ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានកោធសរសើរ និងថ្លែងនូវអំណរគុណ ដល់អង្គការហ្គូដណេប៊ឺសកម្ពុជា ប្រចាំប្រទេសកម្ពុជា ដែលបានឧបត្ថម្ភអគារសិក្សានាឱកាសនេះដែលជាជំនួយឧបត្ថម្ភដ៍ថ្លៃថ្លាវាបានបង្ហាញអំពីទឹកចិត្តសប្បុរសដ៍ល្អក្នុងការបរិច្ចាកធនធានមួយ ក្នុងការផ្តល់ជាប្រយោជន៍ដល់សិស្សានុសិស្ស នៅក្នុងសហគមន៍ ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា គឺទី១.សមធម៌នៃការចូលរៀន ២.គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ និងទី៣.ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ដែលកំពុងផ្តោតទៅលើវិធានការនានា ដើម្បីជម្រុញឱ្យមាតា បិតា សិស្ស ក្នុងសហគមន៍ ចូលរួមកាន់តែច្រើនក្នុងការគ្រប់គ្រង និងអភិវឌ្ឍសាលារៀន ក្នុងការលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅគ្រប់កម្រិត។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ត្រូវចូលរួមថែទាំសាលាអោយបានជាប់គង់វង្សយូរអង្វែង និងធ្វើការជម្រុញអោយកូន ក្មួយ អោយមករៀនអោយគ្រប់ៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង