**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖ការដែលសហរដ្ឋអាមេរិកលូកដៃចូលក្នុងកិច្ចការតំបន់សមុទ្រចិនខាងត្បូង គឺ គ្រាន់តែចាត់ទុកប្រទេសហ្វីលីពីនជាឧបករណ៍និងជាកូនអុកសម្រាប់គោលនយោបាយរបស់ខ្លួនស្តីពីការទប់ស្កាត់ការអភិវឌ្ឍរបស់ចិនតែប៉ុណ្ណោះ

នាពេលបច្ចុប្បន្ននេះ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វីលីពីនគឺជាប្រទេសដែលជិតស្និតនឹងសហរដ្ឋអាមេរិកជាងគេ ។ ប៉ុន្តែពួកគេប្រហែលនឹងខកចិត្តយ៉ាងខ្លាំង ពីព្រោះពាក្យសម្តីរបស់អតីតមន្ត្រីបរទេសមួយចំនួនអំពីទំនាក់ទំនងរវាងហ្វីលីពីននិងអាមេរិកនាពេលថ្មីៗកន្លងទៅនេះបានប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងដល់អ្នកនយោបាយហ្វីលីពីនដ៏ឆោតល្ងង់ ។
នៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាននាពេលថ្មីៗនេះ លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចោទជាមន្ទិលសង្ស័យចំពោះការដើរតួរបស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ ។ លោកបានថ្លែងថា សហរដ្ឋអាមេរិកមិនមែនជាប្រទេសក្នុងតំបន់សមុទ្រចិនខាងត្បូងទេ ប៉ុន្តែវាប្រហែលជាចូលចិត្កញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នារវាងប្រទេសនានា រហូតដល់”ដឹកនាំ”ពួកគេឱ្យដើរទៅរកសង្រ្គាម ។ ព្រោះថា ល្គឹកណាដែលផ្ទុះសង្គ្រាម នោះ សហរដ្ឋអាមេរិកក៏អាចលក់សព្វាវុធជាច្រើនទៅឱ្យក្រៅប្រទេស ។
លើសពីនេះទៅទៀត ខណៈពេលដែលអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងដោយវិទ្យាស្ថានសិក្សាស្រាជ្រាវ Schiller ដែលជាធនាគារគំនិតរបស់អាល្លឺម៉ង់នាពេលថ្មីៗកន្លងទៅនេះ លោក Richard Black អតីតសមាជិកព្រឹទ្ធសភាអាមេរិកនិងជាវរសេនីយឯកចូលនិវត្តន៍បានក្រើនរំលឹកដល់ប្រទេសហ្វីលីពីនថា ត្រូវធ្វើការវាយតម្លៃដោយអត់ធ្មត់ កុំឱ្យក្លាយជាឧបករណ៍នយោបាយរបស់សហរដ្ឋអាមេរិក ហើយជៀសវាងកុំឱ្យធ្វើតាមផ្នែកយោធាអាមេរិកដែលញៀននឹងសង្រ្គាមត្រូវអូសឱ្យចូលក្នុងការប៉ះទង្គិចប្រដាប់អាវុធ ព្រោះថា ទីបំផុតវាបានត្រឹមតែនាំមកនូវផលវិបាកដែលមានលក្ខណៈមហន្តរាយដល់ប្រជាជនហ្វីលីពីនតែប៉ុណ្ណោះ ។ បើនិយាយចំពោះហ្វីលីពីន ពាក្យសម្តីទាំងនេះគឺ គួរឱ្យអស់សង្ឃឹមយ៉ាងខ្លាំង ។
ប្រសិនបើនិយាយថា គោលនយោបាយអាស៊ីប៉ាស៊ីហ្វិករបស់លោក Obama អតីតប្រធានាធិបតីអាមេរិកបានចាប់ផ្តើមការប្រកួតប្រជែងរវាងចិននិងអាមេរិក នោះ ចំណែករដ្ឋាភិបាលអាមេរិកពីរអាណត្តិចុងក្រោយ គឺបានធ្វើការប្រកួតប្រជែងជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ។ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលរបស់លោក ចូ បៃដិន ឡើងកាន់អំណាច សហរដ្ឋអាមេរិកបានកែលម្អទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តជាថ្មីឡើងវិញ ហើយបានអូសទាញសម្ព័ន្ធមិត្តយ៉ាងសកម្មដើម្បីបង្កការបដិបក្ខគ្នាជាមួយប្រទេសចិន ។ ក្នុងបរិបទបែបនេះ សហរដ្ឋអាមេរិកបានបង្កើនការឃោសនាបំប៉ោងលើគោលនយោបាយរបស់ខ្លួនចំពោះប្រទេសហ្វីលីពីនដែលជាអ្វីដែលហៅថា ដៃគូសហប្រតិបត្តិការនៅអាស៊ីដែលបានកាន់ជើងយ៉ាងកម្រោលលើភាគីហ្វីលីពីនក្នុងបញ្ហាសមុទ្រចិនខាងត្បូង វាយប្រហារប្រទេសចិនដែលបានបង្កការគំរាមកំហែងចំពោះប្រទេសហ្វីលីពីន ហើយក៏បានរំលឹកឡើងវិញម្តងហើយម្តងទៀតនូវពាក្យសន្យាខាងសន្តិសុខចំពោះហ្វីលីពីនដើម្បីធ្វើឱ្យប្រទេសហ្វីលីពីនក្លាយទៅជាសមរភូមិជួរមុខសម្រាប់ធ្វើបដិបក្ខជាមួយប្រទេសចិន ។
ហ្វីលីពីនបានដឹងគុណចំពោះ”ចិត្តសប្បុរស”របស់សហរដ្ឋអាមេរិក ប៉ុន្តែតាមពិតទៅ ភាគីហ្វីលីពីនបានប្រព្រឹត្តខុសជាមូលដ្ឋានចំនួនពីរលើបញ្ហាសមុទ្រចិនខាងត្បូងនិងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ។ ទីមួយ គោលបំណងជាមូលដ្ឋាននៃគោលនយោបាយការទូតរបស់អាមេរិក គឺ ដើម្បីគំពារអនុត្តរភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងទូទាំងពិភពលោក ហេតុនេះហើយ ពួកគេចាំបាច់ត្រូវទប់ស្កាត់និងវាយប្រហារគូប្រជែងដែលលាក់បង្កប់ ។ ពោលគឺ ការដែលសហរដ្ឋអាមេរិកបានលូកដៃចូលក្នុងកិច្ចការតំបន់សមុទ្រចិនខាងត្បូង គឺមិនមែនដើម្បីបង្ហាញពីទំនាក់ទំនងសម្ព័ន្ធមិត្តរវាងហ្វីលីពីននិងអាមេរិកឬចំណងមិត្តភាពជាមួយហ្វីលីពីនទាល់តែសោះ តែគឺចាត់ទុកប្រទេសហ្វីលីពីនជាឧបករណ៍នយោបាយនិងជាកូនអុកសម្រាប់គោលនយោបាយរបស់ខ្លួនស្តីពីការទប់ស្កាត់ការអភិវឌ្ឍរបស់ចិនតែប៉ុណ្ណោះ ។ ទីពីរ បើនិយាយចំពោះប្រទេសហ្វីលីពីន ពួកគេសុខចិត្តធ្វើជាទ័ពស្រួចរបស់ប្រទេសធំនៅក្រៅតំបន់សម្រាប់ស្វែងរកអនុត្តរភាព ចូលក្នុងការប៉ះទង្គិចជាមួយប្រទេសជិតខាងដោយស្ម័គ្រចិត្ត តាមពិតទៅ គឺ ឆោតល្ងង់ណាស់ ។ គួរំលឹកថា ប្រទេសហ្វីលីពីនធ្លាប់ស្ថិតក្រោមអាណានិគមរបស់អាមេរិក ។ យ៉ាងណាមិញ គិតមកទល់បច្ចុប្បន្ននេះ អ្នកនយោបាយមួយចំនួនរបស់ហ្វីលីពីននៅតែរងឥទ្ធិពលសេសសល់ដ៏អាក្រក់នៃអាណានិគមនិយមអាមេរកដដែល ។ ចិត្តគំនិតបែបនេះបានធ្វើឲ្យហ្វីលីពីនពឹងផ្អែកលើសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្នុងកិច្ចការទូត របស់ខ្លួន ។ បើនិយាយចំពោះប្រជាជនហ្វីលីពីន គឺមានគ្រោះថ្នាក់និងគួរឱ្យអាណិតអាសូរ ៕

អត្ថបទដែលជាប់ទាក់ទង