ឯកឧត្ដម ស៊ុយ សាន ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំ និងសម្របសម្រួលការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសាធារណការ

ភ្នំពេញ៖ ឯកឧត្ដម ស៊ុយ សាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារដឹកនាំ និងសម្របសម្រួលការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា និងពិនិត្យលើវឌ្ឍនភាពការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នេះជាកិច្ចប្រជុំធំលើកទី២ របស់ក្រុមការងារ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ ការប្រមូលរបាយការណ៍ និងការបូកសរុបលទ្ធផលរបស់ក្រុមការងារលេខាធិការដ្ឋាន ដើម្បីធ្វើការពិនិត្យ ផ្ទៀងផ្ទាត់លើចំណុចដែលបានប្រមូល និងរៀបចំជាមុខងារ មុខងាររង និងចង្កោមសកម្មភាពរបស់អង្គភាពទាំងអស់សម្រាប់ការរៀបចំវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់អគ្គនាយកដ្ឋាន និងអង្គភាព រួមជាមួយនឹងការពិនិត្យលើបញ្ហាប្រឈម និងដំណោះស្រាយ សំដៅជំរុញ និងពន្លឿនការបូកសរុបរបាយការណ៍ លើការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងឱ្យបានត្រឹមត្រូវ ។
ជាជំហានបន្ទាប់ ក្រុមកាងារនឹងគោរពរាយការណ៍ និងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លើការងារវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង មុននឹងបញ្ជូនទៅក្រសួងមុខងារសាធារណៈ៕

