**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រថយន្តអគ្គិសនីចិនរួមចំណែកមិនអាចខ្វះបានក្នុងការអភិវឌ្ឍបៃតង

ក្រោយពីពេលដែលពិភពលោកឈានចូលយុគសម័យទំនើប ផលប៉ះពាល់ចំពោះបរិស្ថានដែលបណ្តាលមកពីការអភិវឌ្ឍជ្រុលនូវឧស្សាហកម្មប្រពៃណីបានក្លាយជាកង្វល់រួមរបស់សហគមន៍អន្តរជាតិ ដូចនេះ បណ្តាប្រទេសនានាបាននាំគ្នារិះរកគ្រប់វិធានការដើម្បីប្រែក្លាយពីការអភិវឌ្ឍដែលជាថ្នូរជាមួយនឹងការប៉ះពាល់ដល់បរិស្ថានទៅជាការអភិវឌ្ឍបៃតងវិញ ។

បន្ទាប់ពីដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង ប្រទេសចិនក៏ចាប់ផ្តើមអនុវត្តវិធានការពាក់ព័ន្ធមួយចំនួន ក្នុងនោះ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការបញ្ចេញកាបូនក្នុងជីវភាពប្រចាំថ្ងៃជាភារកិច្ចគន្លឹះមួយ ។ កាលពីមុន នៅតាមទីក្រុងធំៗរបស់ចិន រថយន្តប្រើសាំងជាមធ្យោបាយធ្វើដំណើរដែលមិនអាចខ្វះបាន ។ យ៉ាងណាមិញ ចាប់ពីឆ្នាំ ២០០១ មក រដ្ឋាភិបាលចិនបានដាក់បញ្ចូលការផលិតនិងអភិវឌ្ឍរថយន្តថាមពលថ្មីឬរថយន្តអគ្គិសនីជាគម្រោងសំខាន់នៃគោលនយោបាយជាតិ ។

បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ បច្ចេកទេសផលិតរថយន្តអគ្គិសនីរបស់ចិនមានភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្នុងដំណាក់កាលដំបូងដែលសាកល្បងឱ្យប្រើប្រាស់រថយន្តអគ្គិសនី រដ្ឋាភិបាលចិនបានលើកទឹកចិត្តឱ្យពលរដ្ឋដែលមិនទាន់មានរថយន្តប្រើប្រាស់ទិញរថយន្តអគ្គិសនីជំនួសរថយន្តប្រើសាំង ដោយបានជួយឧបត្ថម្ភប្រាក់មួយចំនួនសម្រាប់ទិញ ។

ពីដំបូង ការពិបាករកកន្លែងសាកអគ្គិសនីជាកង្វល់ដែលនាំឱ្យអ្នកប្រើប្រាស់ជាច្រើនមិនសូវចង់ទិញរថយន្តអគ្គិសនីទេ តែក្រោយមក ស្ថានីយឬទីតាំងសម្រាប់សាកអគ្គិសនីបានដាក់ពង្រាយតាមដងវិថីមួយចំនួនធំ តាមអង្គភាពការងារនិងតាមសហគមន៍រស់នៅ ពោលគឺអាចសាកអគ្គិសនីឱ្យរថយន្តបានយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្ត ។

អ្វីដែលគួររំលឹកគឺថា រថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនមិនត្រឹមត្រូវសន្សំសំចៃថាមពលនិងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែស្របតាមការវិវឌ្ឍរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រថយន្តអគ្គិសនីមានភាពស្រស់ស្អាត ទំនើបនិងវៃឆ្លាត ដែលបំពេញតាមតម្រូវការទាំងផ្នែកសោភណភាពផងនិងផ្នែកប្រើប្រាស់ផង ។

ប្រទេសចិនបានដាក់ចេញគោលដៅ«កាបូនពីរ» ពោលគឺការសម្រេចបាននូវការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅឆ្នាំ ២០៣០ និងអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៦០ ។ ក្នុងន័យនេះ ការប្រើប្រាស់រថយន្តអគ្គិសនីជាវិធានការសំខាន់មួយដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្នុងជីវភាពប្រចាំថ្ងៃ និងបានក្លាយជាចរន្តសំខាន់ដែលប្រជាពលរដ្ឋចូលរួមចំណែកដោយផ្ទាល់ក្នុងផែនការអភិវឌ្ឍន៍បៃតងរបស់ប្រទេសជាតិ ។

តាមទិន្នន័យដែលប្រកាសដោយសម្ព័ន្ធទិន្នន័យធំនៃរថយន្តអគ្គិសនីជាតិចិនឱ្យដឹងថា ពីខែមករាដល់ខែមីនាឆ្នាំ ២០២៤ រថយន្តអគ្គិសនីនៅទូទាំងប្រទេសចិនបានរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញកាបូនសរុប ២៥.១៧ លានតោន ដែលកើនឡើង ៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ បើតាមការស្រាវជ្រាវរបស់ប្រទេសប្រេស៊ីល រថយន្តអគ្គិសនីរត់ចម្ងាយមួយគីឡូម៉ែត្របញ្ចេញកាបូន ១៥១ ក្រាម ឯរថយន្តប្រើសាំងបញ្ចេញកាបូន ២៩១ ក្រាម ច្រើនជាងរថយន្តប្រើអគ្គិសនីសុទ្ធជិតទ្វេដង ។ ចំណែកការសិក្សាស្រាវជ្រាវរបស់សហរដ្ឋអាមេរិកវិញឱ្យដឹងថា រថយន្តអគ្គិសនីរត់ចម្ងាយមួយគីឡូម៉ែត្របញ្ចេញកាបូន ១៨០ ក្រាម ឯរថយន្តប្រើសាំងបញ្ចេញកាបូន ២៦០ ក្រាម ច្រើនជាងរថយន្តប្រើអគ្គិសនីសុទ្ធជិត ១.៥ ដង ។

តាមទិន្នន័យខាងលើយើងអាចយល់ដឹងយ៉ាងច្បាស់ថា រថយន្តអគ្គិសនីបានដើរតួនាទីមិនអាចខ្វះបានក្នុងការធ្វើបរិវត្តកម្មពីការអភិវឌ្ឍបែបប្រពៃណីទៅជាការអភិវឌ្ឍបៃតង ហើយប្រទេសចិនក៏មានឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដែលមានភាពចាស់ទុំមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគនៅប្រទេសជាច្រើនដើម្បីចែករំលែកបទពិសោធនិងផ្តត់ផ្គត់ផលិតផលបៃតងដល់ប្រជាជនលើពិភពលោក ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញកាបូន ។ ប៉ុន្តែជាការសោកស្តាយ ការស្ទុះឡើងនៃសហគ្រាសផលិតរថយន្តអគ្គិសនីចិនដែលបានចំណាយពេលខិតខំស្រាវជ្រាវនិងអភិវឌ្ឍអស់រយៈពេលរាប់សិបឆ្នាំទម្រាំបានសមិទ្ធផលដូចសព្វថ្ងៃបែរជារងការច្រណែនឈ្នានីសពីប្រទេសមួយចំនួន ហើយមួលបង្កាច់និងលាបពណ៌ថាផលិតកម្មរថយន្តអគ្គិសនីរបស់ចិនមានអតិរេក និងត្រៀមដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ។

បើតាមស្ថិតិ ការផ្គត់ផ្គង់រថយន្តអគ្គិសនីក្នុងប្រទេសចិនមិនទាន់អាចបំពេញតាមតម្រូវការផង ចុះមានអតិរេកមកពីណា ? ពិសេសបច្ចុប្បន្ននេះ មានប្រទេសជាច្រើនទើបចាប់ផ្តើមធ្វើបរិវត្តកម្មបៃតង និងទើបចាប់ផ្តើមប្រើប្រាស់រថយន្តអគ្គិសនីជំនួសឱ្យរថយន្តប្រើសាំង យើងមិនពិបាកមើលឃើញទេថា តម្រូវការចំពោះរថយន្តអគ្គិសនីមានតែច្រើនឡើងៗ ដូច្នេះការលើកឡើងថាមានអតិរេកជាគំនិតគ្មានឡូហ្ស៊ីក និងដើម្បីធ្វើជាលេសគាបសង្កត់សហគ្រាសចិនតែប៉ុណ្ណោះ ។ យ៉ាងណាមិញ ប្រទេសភាគច្រើនលើសលប់រំពឹងថា ផលិតផលបៃតងរបស់ចិននឹងរួមចំណែកដល់ការអភិវឌ្ឍបៃតងរបស់ពួកគេ ។

ការអភិវឌ្ឍប្រកបដោយចីរភាពជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍបៃតងជាភារកិច្ចចម្បងក្នុងយុគសម័យនេះ ដែលតម្រូវឱ្យប្រទេសនានាចាប់ដៃធ្វើការជាមួយគ្នា តែមិនមែនគាបសង្កត់គ្នាដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ ភពផែនដីដែលមានតែមួយគត់ត្រូវការកម្លាំងសាមគ្គីរបស់ប្រទេសនានា ដើម្បីរួមគ្នាអភិរក្សឱ្យបានគង់វង្សយូរអង្វែង ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង