**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតឱ្យមានការរៀនអនឡាញ ជាមធ្យោបាយមួយសំខាន់ខ្លាំងណាស់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសិក្សាអនឡាញ ជាមធ្យោបាយល្អមួយសម្រាប់ផ្តល់ការអប់រំដល់សិស្ស ការរៀនតាមអនឡាញ មិនមែនជារឿងថ្មីនោះទេ ការបង្រៀនតាមអនឡាញ ដើម្បីឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលនៅក្នុងសម័យបច្ចុប្បន្ន។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការធ្វើវានុវត្តន៍ ការប្រើប្រាស់ឧបករណ៍ច្នៃប្រឌិត ធ្វើយ៉ាងណាបង្កលក្ខណៈ ហើយការបង្កើតឱ្យមានការរៀនអនឡាញនេះ ជាមធ្យោបាយមួយសំខាន់ខ្លាំងណាស់ ពិតណាស់អត់បានរៀនៅក្នុងថ្នាក់យើងអង្គុយ ប៉ុន្តែ មិនប្រាកដថារៀនក្នុងថ្នាក់ ប្រសើរជាងរៀនតាមអនឡាញទេ កត្តាកំណត់ក៏អាស្រ័យលើសិស្សមួយដែរ»។

ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក៏បានលើកជាសំណួរថា បើរៀននៅក្នុងថ្នាក់សិស្សមានចំនួន៣០នាក់ ហើយសិស្សមិនសូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ក៏រៀនមិនចេះដែរ។ ប៉ុន្តែ បើសិស្សរៀនតាមអនឡាញ គាត់សង្វាតយកចិត្តទុកដាក់ស្តាប់តាមការពន្យល់របស់លោកគ្រូ អ្នកគ្រូ ហើយខិតខំស្រាវជ្រាវមេរៀនបន្ថែមទៀតនឹងធ្វើសិស្សដែលសិក្សាតាមអនឡាញកាន់តែមានចំណេះដឹងទូលំលូលាយ។

សម្តេចធិបតី បន្ថែមថា ការអង្គុយសិក្សានៅក្នុងថ្នាក់ ឬតាមអនឡាញ គឺស្រដៀងគ្នា ប៉ុន្តែ ចំណុចនេះមានការវិវត្តទៅមុខបន្តទៀត ដូច្នេះ ដើម្បីឱ្យធានាបែបនេះត្រូវការការច្នៃប្រឌិត។

សម្តេចធិបតី គូសបញ្ជាក់ថា៖ «ហើយការរៀនតាមអនឡាញ គឺមិនមែនជារឿងថ្មីនោះទេ បើយើងមើលនៅលើសកលលោក អីឡូវនេះ គឺបានធ្វើយូរហើយអនឡាញនេះ ខ្ញុំចាំនៅដើមឆ្នាំ២០០០ មានការផ្សព្វផ្សាយរៀនអនឡាញនៅអាមេរិក ចង់បានសញ្ញាបត្រ ហើយអីឡូវបើយើងមើលនៅក្រៅប្រទេស សាកលវិទ្យាលយសឹងទាំងអស់ សុទ្ធមានការបង្រៀនតាមអនឡាញ មិនថាសាកលវិទ្យាល័យ ឬធំទេ ដូចជាសាកលវិទ្យា ហាវើដ (Harvard) សាកលវិទ្យាល័យកំពូលលើសកលលោក មានអនឡាញ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបើកបង្រៀនតាមអនឡាញ គឺដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល ពីព្រោះការបណ្តុះបណ្តាលសម័យបច្ចុប្បន្ននេះ ត្រូវការភាពបត់បែន ហើយការបណ្តុះបណ្តាលសម័យថ្មីនេះ មិនត្រូវការអង្គុយនៅក្នុងរៀន និងចាំបាច់កំណត់ម៉ោងសិក្សានោះទេ។ សម្រាប់នៅកម្ពុជា ការបើកបង្រៀននៅតាមអនឡាញ បានធ្វើឡើងកាន់តែច្រើននៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវវីដ១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ការសិក្សាអនឡាញនេះមានយូរមកហើយនៅកម្ពុជា ប៉ុន្តែ គ្រាន់តែខុសពីស្ថានភាពគ្នាប៉ុណ្ណោះ ពីព្រោះកាលពីជំនាន់ទសវត្ស៩០ មិនទាន់មានសេវាអ៉ីនធឺណែតគ្រប់គ្រាន់ ដូចនេះលោកគ្រូ អ្នកគ្រូ បានបង្រៀនថតវីដេអូ ផ្សាយតាមទូរទស្សន៍ ដូច្នេះមានន័យថា ការបង្រៀននេះស្រដៀងគ្នា តែគ្រាន់តែប្រើប្រាស់មធ្យោបាយផ្សេងគ្នា៕

អត្ថបទដែលជាប់ទាក់ទង