**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រដ្ឋមន្ត្រីអប់រំ ផ្តល់អនុសាសន៍ ៩ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យវឌ្ឍនភាព និងការរៀបចំយន្តការជួយគាំទ្រសាលាបឋមសិក្សាគោលដៅ គ.វ.អ. និងសាលាបឋមសិក្សាគំរូ ក្នុងការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ”ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ សរុបចំនួន ២៦នាក់ ។

កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង បង្កើតឡើងដើម្បីឱ្យគ្រប់អ្នកពាក់ព័ន្ធជាពិសេស គ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ មានកញ្ចប់សម្ភារៈអប្បបរមាមួយ ដែលទាំងអស់គ្នាអាចយកទៅប្រើប្រាស់ សម្រាប់ការអនុវត្ត និងពង្រីកការអនុវត្តនៅទូទាំងប្រទេស ក្នុងន័យលើកកម្ពស់គុណភាពអប់រំ តាមរយៈការ បង្កើនលទ្ធផលសិក្សារបស់សិស្ស ពោលគឺកុមារកម្ពុជាចេះអាន សរសេរ និងគិតលេខទាំងអស់គ្នា។

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការដៃគូពាក់ព័ន្ធ បានអភិវឌ្ឍកញ្ចប់សម្ភារៈអំណាន ថ្នាក់ដំបូង រួមមាន ១) សៀវភៅជំនួយសិស្ស ២) សៀវភៅហ្វឹកហាត់អាន សរសេរ ៣) សៀវភៅហ្វឹកហាត់សរសេរ ៤) សៀវភៅណែនាំហ្វឹកហាត់កិច្ចការផ្ទះ ៥) សៀវភៅរឿងខ្លីៗ ៦) សៀវភៅណែនាំសម្រាប់ គ្រូបង្រៀន និង ៧) បណ្ណអក្សរ-រូបភាព។ ចំពោះកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង រួមមាន ១) សៀវភៅ ណែនាំសម្រាប់គ្រូ ២) សៀវភៅជំនួយសិស្ស ៣) សៀវភៅលំហាត់ មាន៤ភាគ ៤) សម្ភារឧបទេស បម្រើឱ្យការបង្រៀននិងរៀន និង ៥) វីដេអូណែនាំពីរបៀបធ្វើលំហាត់។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដល់ក្រុមការងារ ដូចជា៖
– ត្រូវបន្តចុះពិនិត្យតាមសាលារៀនដោយផ្ទាល់ ដើម្បីឱ្យដឹងច្បាស់ពីប្រសិទ្ធភាពនៃការបណ្តុះបណ្ដាល ក៏ដូចជាការអនុវត្តជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន
– រៀបចំយន្តការវាយតម្លៃជាប្រចាំឱ្យបានច្បាស់លាស់
– បង្កើត App និង Learning system ប្រព័ន្ធរៀនតាមអនឡាញ វីដេអូស្តីពីការបង្រៀន និងរៀបចំយន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីផ្តល់ភាពងាយស្រួលដល់លោកគ្រូ អ្នកគ្រូ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងសមត្ថភាពបន្ថែមលើការអនុវត្តកម្មវិធី “កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង”

– លើកកម្ពស់ភាពជាម្ចាស់ ដោយក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន ជាអ្នកអភិវឌ្ឍកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងជាគ្រូឧទ្ទេសបង្គោលក្នុងការបណ្តុះបណ្តាល
– គ្រូល្អ នាយកល្អ និងអ្នកជំនាញល្អត្រូវមានការយល់ដឹងពីការអភិវឌ្ឍកុមារ និងចិត្តគរុកោសល្យ
– បន្តពង្រឹងគុណភាពក្នុងការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូ នៅវិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យ និងវិក្រឹតការ ដើម្បីធានាថា គ្រូចេញថ្មីមានសមត្ថភាពខ្ពស់ ក្នុងការបង្រៀន អំណាននិងគណិតវិទ្យាថ្នាក់ដំបូង និងមាន “ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន”

– បង្កើត “បណ្តាញគ្រូបង្រៀនល្អ” ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកទឹកចិត្ត ដល់ការផ្លាស់ប្តូរបទពិសោធរវាងគ្រូ និងគ្រូ
– ប្រើប្រាស់ “ការអប់រំឌីជីថល” និង “ភាពជាដៃគូ” សម្រាប់ការកែលម្អវិធីសាស្ត្របង្រៀន
– មានយន្តការទទួលស្គាល់គ្រូដែលអនុវត្តបានល្អ និងការអនុវត្ត “គន្លងអាជីព” ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ៕

អត្ថបទដែលជាប់ទាក់ទង