**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង**ឯកឧត្តម ប៊ុន ហុន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង**លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ក្រសួងពាណិជ្ជកម្ម**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្តីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក**លោកឧត្តមសេនីយ៍ទោ គង់ មនោ ដឹកនាំ​កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា​ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៤**ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តខិតខំចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាព**ឯកឧត្តម ដៀប ពីរី និងឯកឧត្តម នួន ផារ័ត្ន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១ ក្នុងខេត្តកំពង់ធំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង បញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ក្រសួងការងារ បើកសិក្ខាសាលាផ្សព្វផ្សាយពី«បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»**លោក Olaf Scholz បង្ហាញពីឆន្ទៈរបស់ខ្លួន ដើម្បីឈរឈ្មោះសម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៥**UN ចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ និងព្រមានគោលដៅរបស់ពិភពលោកអំពីភាពអត់ឃ្លាន**ចិនធ្វើការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅក្នុងទីក្រុងប៉េកាំង និងខេត្តហឺប៉ី**ប៉ាឡេស្ទីន ជំរុញឲ្យរដ្ឋបាល និងសភាអាមេរិក ដាក់សម្ពាធអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា**ទីក្រុងមូស្គូ អះអាងថា សំណើរបស់លោក Zelensky លើការចរចាដ៏មានសក្តានុពលមិនអាចទុកចិត្តបាន**រដ្ឋមន្ត្រីការបរទេសចិនជំរុញឲ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន**នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ បញ្ហាអាកាសធាតុ និងភូមិសាស្ត្រ ជាឧបសគ្គធំបំផុតសម្រាប់ការរុករុកឧត្ថម្ភាគចក្រដែលបាត់ការទាក់ទង**អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច**គណៈកម្មការទី៤ រដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីបែបបទនីតិវិធីការងារថ្មី បន្ទាប់ពីមានការអនុម័តពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**រដ្ឋមន្ត្រីព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអន្តរក្រសួង និងបន្តសហការអនុវត្តប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា

ឧបនាយករដ្ឋមន្រ្តី ស សុខា ពេញចិត្តការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សេចក្ដីព្រាងអនុក្រឹត្យនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ឱ្យកាន់តែមានវិន័យល្អ លើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារក្នុងអង្គភាពនគរបាល ដើម្បីឆ្លើយតបនឹងគោលបំណងពង្រឹងធនធាន«មនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងកិច្ចប្រជុំពិនិត្យឆ្លងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យថ្មីនេះ ក៏អនុលោមតាមព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ខណៈបច្ចុប្បន្ន នីតិវិធីស្នើសុំនិងការអនុញ្ញាតច្បាប់ឈប់សម្រាករបស់មន្រ្តីនគរបាលជាតិ អនុវត្តតាមសេចក្ដីណែនាំលេខ០០១ ដែលទើបចេញនាដើមឆ្នាំ២០២៤។ ប្រមុខក្រសួងមហាផ្ទៃ បានកោតសរសើរ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក អគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងក្រុមការងារ ដែលខិតខំរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា កំណត់អំពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីធានានិរន្តរភាពការងារ ការគ្រប់គ្រង និងការលើកកម្ពស់សុខុមាលភាពមន្ត្រីនគរបាលជាតិកម្ពុជាប្រកបដោយប្រសិទ្ធភាព។ សេចក្ដីព្រាងនេះ មាន ៨ជំពូក និង ២១មាត្រា។ ជំពូកទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ ជំពូកទី២ ចែងអំពីច្បាប់ឈប់ប្រចាំឆ្នាំ ជំពូកទី៣ ចែងអំពីច្បាប់ឈប់រយៈពេលខ្លី ជំពូកទី៤ ចែងអំពីច្បាប់ឈប់សម្រាកលំហែមាតុភាព ជំពូកទី៥ ចែងអំពីច្បាប់ឈប់សម្រាកព្យាបាលជំងឺ ជំពូកទី៦ ចែងអំពីច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន ជំពូកទី៧ ចែងអំពីសហវិធាននៃច្បាប់ឈប់គ្រប់ប្រភេទ និងជំពូកទី៨ ចែងអំពីអវសានប្បញ្ញត្តិ ៕

អត្ថបទដែលជាប់ទាក់ទង