អាជ្ញាធរខេត្តកំពង់ឆ្នាំង សហការជាមួយសមាគមក្រុមការងារ១០០រាត្រី និងអង្គការមេត្តាធម្មជាតិ ដឹកនាំយុទ្ធនាការដាំកូនឈើព្រៃលិចទឹក នៅក្នុងស្រុកបរិបូរណ៍ នាថ្ងៃ២៤ មិថុនា

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ រដ្ឋបាលខេត្តកំពង់ឆ្នាំង រួមជាមួយនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តកំពង់ឆ្នាំង សហការជាមួយនឹងសមាគមក្រុមការងារ១០០រាត្រី និងអង្គការមេត្តា ធម្មជាតិ បានដឹកនាំយុទ្ធនាការដាំកូនឈើព្រៃលិចទឹកនៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
យុទ្ធនាការដាំកូនឈើព្រៃលិចទឹក ធ្វើឡើងក្នុងទិសដៅសំខាន់ចំនួន២៖
– ជុំរុញអភិរក្សតំបន់អេកូឡូស៊ី ថែរក្សាព្រៃលិចទឹក នឹងមច្ឆាជាតិនៅជុំវិញបឹងទន្លេសាប
– អនុវត្តនូវយុទ្ធការ “បរិស្ថានស្អាតនឹងទេសចរណ៍” នៅជុំវិញបឹងទន្លេសាប អោយស្របទៅតាមគោលនយោបាយ របស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹងក្រសួងធនធានទឹក និងឧតុនិយម។

