**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មានវេនទី២**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសំណេះសំណាល និងចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង**ឯកឧត្តម ប៊ុន ហុន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង**លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ក្រសួងពាណិជ្ជកម្ម**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្តីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក**លោកឧត្តមសេនីយ៍ទោ គង់ មនោ ដឹកនាំ​កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា​ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៤**ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តខិតខំចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាព**ឯកឧត្តម ដៀប ពីរី និងឯកឧត្តម នួន ផារ័ត្ន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១ ក្នុងខេត្តកំពង់ធំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង បញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ក្រសួងការងារ បើកសិក្ខាសាលាផ្សព្វផ្សាយពី«បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»**លោក Olaf Scholz បង្ហាញពីឆន្ទៈរបស់ខ្លួន ដើម្បីឈរឈ្មោះសម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៥**UN ចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ និងព្រមានគោលដៅរបស់ពិភពលោកអំពីភាពអត់ឃ្លាន**ចិនធ្វើការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅក្នុងទីក្រុងប៉េកាំង និងខេត្តហឺប៉ី**ប៉ាឡេស្ទីន ជំរុញឲ្យរដ្ឋបាល និងសភាអាមេរិក ដាក់សម្ពាធអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា**ទីក្រុងមូស្គូ អះអាងថា សំណើរបស់លោក Zelensky លើការចរចាដ៏មានសក្តានុពលមិនអាចទុកចិត្តបាន**រដ្ឋមន្ត្រីការបរទេសចិនជំរុញឲ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន**នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ បញ្ហាអាកាសធាតុ និងភូមិសាស្ត្រ ជាឧបសគ្គធំបំផុតសម្រាប់ការរុករុកឧត្ថម្ភាគចក្រដែលបាត់ការទាក់ទង**អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច

ឯកឧត្ដម វ៉ី សំណាង អំពាវនាវយ៉ាងទទូចដល់អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ តាមដានជាប់ជាប្រចាំ ករណីដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវប្រជាកសិករ

ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារ របស់ក្រសួងកសិកម្មនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានចុះអន្តរាគមន៍ កំចាត់ដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវអស់ប្រហែល ១៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយឯកឧត្ដមបានអំពាវនាវ យ៉ាងទទូចដល់អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ តាមដានជាប់ជាប្រចាំ ករណីដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ ដើម្បីចុះអន្តរាគមន៍ ទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើអាជ្ញាធរ នៅតាមមូលដ្ឋាន រាយការណ៍ឲ្យបានទាន់ពេលវេលា ចំពោះហេតុការណ៍ ទាំងឡាយណា ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលអាចជាព័ត៌មាន ផ្ដល់ដល់ការអន្តរាគមន៍ ជួយប្រជាកសិករទាន់ពេលវេលា ។ ទន្ទឹមនឹងនេះឯកឧត្ដមក៏អំពាវនាវ ចំពោះប្រជាពលរដ្ឋ ដែលបានជួបហេតុការណ៍ផ្សេងៗហើយត្រូវការ ការអន្តរាគមន៍ពីអាជ្ញាធរ ឬមន្ត្រីជំនាញប្រញាប់ រាយការណ៍ទៅដល់មេភូមិ ឬមន្ត្រីកសិកម្មឃុំ ដើម្បីមានលទ្ធភាពឆ្លើយតបទាន់ពេលវេលា ។

ចំណែកលោក យឹម ណន ប្រធានមន្ទីរ កសិកម្ម ខេត្តកំពង់ស្ពឺក៏បានឲ្យដឹងថា មន្ត្រីជំនាញប្រើថ្នាំជីវសាស្ត្របាញ់ សម្លាប់សត្វដង្កូវហ្វូងនេះ ក្នុងស្រែណា ដែលមានច្រើន។
ចំពោះស្រែណាដែលមានហ្វូងដង្កូវ តិចមន្ត្រីជំនាញប្រើយុទ្ធសាស្ត្រដាក់អន្ទាក់ ឬធ្វើស្មៅសម្អាតតាមប្រឡាយទឹក ដើម្បីកម្ចាត់ចោលអស់ក្នុងរយៈខ្លីបំផុត។

លោកបន្តទៀតថា ចំណែកខាង ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ក៏មានហ្វូងដង្កូវកំពុងស៊ីបំផ្លាញដំណាំស្រូវចំនួន៥ហិកតាដែរ ដោយមន្ត្រីជំនាញចុះ ទៅអនុវត្តន៍ដូចខាងស្រុកថ្ពងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង