**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មានវេនទី២**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសំណេះសំណាល និងចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង**ឯកឧត្តម ប៊ុន ហុន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង**លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ក្រសួងពាណិជ្ជកម្ម**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្តីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក**លោកឧត្តមសេនីយ៍ទោ គង់ មនោ ដឹកនាំ​កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា​ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៤**ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តខិតខំចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាព**ឯកឧត្តម ដៀប ពីរី និងឯកឧត្តម នួន ផារ័ត្ន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១ ក្នុងខេត្តកំពង់ធំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង បញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ក្រសួងការងារ បើកសិក្ខាសាលាផ្សព្វផ្សាយពី«បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»**លោក Olaf Scholz បង្ហាញពីឆន្ទៈរបស់ខ្លួន ដើម្បីឈរឈ្មោះសម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៥**UN ចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ និងព្រមានគោលដៅរបស់ពិភពលោកអំពីភាពអត់ឃ្លាន**ចិនធ្វើការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅក្នុងទីក្រុងប៉េកាំង និងខេត្តហឺប៉ី**ប៉ាឡេស្ទីន ជំរុញឲ្យរដ្ឋបាល និងសភាអាមេរិក ដាក់សម្ពាធអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា**ទីក្រុងមូស្គូ អះអាងថា សំណើរបស់លោក Zelensky លើការចរចាដ៏មានសក្តានុពលមិនអាចទុកចិត្តបាន**រដ្ឋមន្ត្រីការបរទេសចិនជំរុញឲ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន**នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ បញ្ហាអាកាសធាតុ និងភូមិសាស្ត្រ ជាឧបសគ្គធំបំផុតសម្រាប់ការរុករុកឧត្ថម្ភាគចក្រដែលបាត់ការទាក់ទង**អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច

អង្គការសុខភាពពិភពលោក បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយកម្ពុជា

ភ្នំពេញ៖ នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបញ្ជាក់ផងដែរថា នេះជាលើកទី១របស់ឯកឧត្តមដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា ក៏បានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗក្នុងការកែលម្អវិស័យសុខាភិបាលនៅកម្ពុជា ដោយជាក់ស្តែងឯកឧត្តមបានចុះទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកចតុមុខ ដែលឯកឧត្តមបានឃើញអំពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា ក៏បានគោរពជម្រាបជូនសម្តេចធិបតីផងដែរថា សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វាយឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនអាណត្តិ ក៏ដូចជានៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។

ក្នុងទិដ្ឋភាពនៃវិស័យសុខាភិបាលក្នុងតំបន់ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានបញ្ជាក់ថា ការចូលរួមគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំក្នុងតំបន់ នឹងជួយទប់ស្កាត់ស្ថានភាពជំងឺដែលអាចកើតមានឡើង ជាពិសេសប្រជាពលរដ្ឋចំនួន ១,៩ ប៊ីលាននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចនេះ នឹងអាចទទួលបាននូវសេវាសុខាភិបាលមួយ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ហើយអង្គការសុខភាពពិភពលោកនឹងចូលរួមសហការគ្នារួមទាំងកម្លាំងកាយ ហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបាននូវសុខភាពកាន់តែល្អប្រសើរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តមនាយក សាយអា ម៉ាអ៊ូ ព្យូកាឡា ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការសុខភាពពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី សង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកក្នុងការកសាងនូវប្រព័ន្ធសុខាភិបាលមួយនៅកម្ពុជា ប្រកបដោយភាពធន់ ដែននឹងផ្តល់នូវសេវាសុខាភិបាលក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់។

បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាលជាអាទិភាពគន្លឹះមួយ ជាពិសេសក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពរឹងមាំ ប្រកបដោយបញ្ញាស្មារតី និងទទួលបានការអប់រំល្អប្រសើរ។

សម្តេចធិបតី ក៏បានគូសរំលេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំប្រព័ន្ធសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមរយៈការកែលម្អមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព ក៏ដូចជាការកសាងនូវមន្ទីរពេទ្យតំបន់ ដែលគ្រោងនឹងរៀបចំឱ្យមានលក្ខណៈល្អប្រសើរ ដោយចាប់ផ្តើមសាកល្បងដំណើរការមន្ទីរពេទ្យតំបន់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។

សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋម នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក រួមជាមួយការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ជាក់ស្តែង រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានថ្លែងអំណរគុណសាជាថ្មីចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងសកម្មរបស់អង្គការសុខភាពពិភពលោក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់ រួមទាំងក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ។

សម្តេចធិបតី ក៏បានជូនពរឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង