**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖មិនថាភាគីហ្វីលីពីនចង់លេងកលល្បិចណានៅសមុទ្រចិនខាងត្បូងក៏ដោយ ក៏សុទ្ធតែនឹងទទួលបរាជ័យជាមិនខាន

ហ្វីលីពីនបានបង្ករឿងហេតុកាន់តែខ្លាំងឡើងៗនៅសមុទ្រចិនខាងត្បូង ។ យោងតាមការរាយការណ៍នៃរដ្ឋបាលឆ្មាំសមុទ្រចិនឱ្យដឹងថា កាលពីថ្ងៃទី១៧ខែមិថុនា ហ្វីលីពីនបានចាត់បញ្ជូននាវាផ្គត់ផ្គង់សម្ភារៈមួយគ្រឿងនិងកាណូតពីរគ្រឿងឱ្យបំពានចូលក្នុងលំហសមុទ្រនៅជាប់ថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនដោយខុសច្បាប់ ដោយប៉ុនប៉ងដឹកជញ្ជូននិងផ្គត់ផ្គង់សម្ភារៈទៅឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅទីនោះ ។ ក្នុងអំឡុងពេលនេះ នាវាដឹកជញ្ជូនសម្ភារៈរបស់ហ្វីលិពីនបានបើកចូលទៅជិតនិងបំបុកប៉ះដោយចេតនានូវនាវារបស់ភាគីចិនដែលកំពុងធ្វើនាវាចរណ៍ដោយប្រក្រតី ។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងចំពោះនាវារបស់ហ្វីលីពីន ចំណាត់ការរបស់ភាគីចិនគឺសមហេតុផល មានភាពជំនាញនិងស្របច្បាប់ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ ទង្វើបង្ករឿងហេតុកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់ហ្វីលីពីនគឺកើតក្នុងបរិបទដែលចិនបានអនុវត្ត《ការកំណត់ស្តីពីរបៀបវារៈអនុវត្តច្បាប់នៃស្ថាប័នឆ្មាំសមុទ្រ》 ។
ភាគីហ្វីលីពីនបានអះអាងម្តងហើយម្តងទៀតថា អ្វីដែលខ្លួនដឹកជញ្ជូនគឺសម្ភារៈសម្រាប់ជីវភាពរស់នៅ ប៉ុន្តែតាមការពិត តាំងពីដើមមក ពួកគេបានលួចដឹកជញ្ជូនសម្ភារៈសំណង់រហូតដល់អាវុធនិងគ្រាប់រំសេវ ក្នុងគោលបំណងទន្ទ្រានកាន់កាប់ថ្មប៉ប្រះទឹក Ren’ai ក្នុងរយៈពេលយូរ ។ នេះជាមូលហេតុផ្ទាល់ដែលបណ្តាលឱ្យស្ថានការណ៍សមុទ្រចិនខាងត្បូងឡើងកម្ដៅ ។
ឥស្សរជនវិភាគបានលើកឡើងថា ទង្វើបង្ករឿងហេតុរបស់ហ្វីលីពីននៅតំបន់សមុទ្រចិនខាងត្បូងបានចូលក្នុងសភាពឆ្កួតជាសន្សឹមៗ បើនិយាយពីឫសគល់គឺដើម្បីបំពេញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនយោបាយហ្វីលីពីន តែមិនមែនបម្រើផលប្រយោជន៍ជាតិនោះទេ ។
កោះនានានៅសមុទ្រចិនខាងត្បូងជាទឹកដីរបស់ចិនតាំងពីបុរាណកាលមក ។ ចំពោះទង្វើបង្ករឿងហេតុនិងរំលោភសិទ្ធិដែលមកពីបរទេស ភាគីចិនមានអំណះអំណាងផ្លូវច្បាប់និងសមត្ថភាពយ៉ាងពេញលេញដើម្បីឆ្លើយតប ។ ចាប់ពីថ្ងៃទី១៥ខែមិថុនាឡើងទៅ 《ការកំណត់ស្តីពីរបៀបវារៈអនុវត្តច្បាប់នៃស្ថាប័នឆ្មាំសមុទ្រ》របស់ចិនបានអនុវត្តជាផ្លូវការ ។ នេះគឺជាបទដ្ឋានជាមូលដ្ឋានសម្រាប់ណែនាំស្ថាប័នឆ្មាំសមុទ្រចិនធ្វើការងារអនុវត្តច្បាប់ ដែលមានអំណោយផលដល់ការគាំពារសណ្តាប់ធ្នាប់លើសមុទ្រឱ្យបានកាន់តែល្អ គឺសមស្របនឹងវិធីសាស្ត្រដែលអន្តរជាតិប្រើប្រាស់ជាទូទៅ។
កាលពីថ្ងៃទី១៥ខែមិថុនា ហ្វីលីពីនបានដាក់សេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅនៃសមុទ្រចិនខាងត្បូងទៅកាន់គណៈកម្មាធិការកំណត់ព្រំដែនតំបន់ជាយទ្វីប ដោយអះអាងថា យោងទៅតាម《អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ》 នឹងស្វែងរកការកំណត់សិទ្ធិផ្តាច់មុខរបស់ខ្លួនក្នុងការអភិវឌ្ឍធនធានធម្មជាតិក្នុងលំហសមុទ្រនេះ ។ ការប៉ុនប៉ងរបស់ភាគីហ្វីលីពីនត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់ ពោលគឺឆ្លងតាមរយៈវិធីលើកឡើងសេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅ ដើម្បីបញ្ជាក់ពីការកាត់ក្តីខុសច្បាប់នៃអ្វីដេលហៅថា “សំណុំរឿងមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង” ។
ឥស្សរជនវិភាគបានលើកឡើងថា គណៈកម្មាធិការកំណត់ព្រំដែនតំបន់ជាយទ្វីបជាស្ថាប័នដែលបង្កើតឡើងដោយយោងតាម《អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ》 ។ រីឯ《អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ》 បានអនុវត្តគោលការណ៍ “មិនអនុម័តខណៈពេលមានវិវាទ” ។ ចិននិងហ្វីលីពីនមានវិវាទខាងអធិបតេយ្យភាពទឹកដីនិងការកំណត់ខ្សែបន្ទាត់ព្រំដែននៅសមុទ្រចិនខាងត្បូង ។ ហ្វីលីពីនដាក់ជូននូវសេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅនៅសមុទ្រចិនខាងត្បូងដោយឯកតោភាគី វាបានរំលោភសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងរបស់ចិន ល្មើសនឹងច្បាប់អន្តរជាតិដែលបូករួមទាំង《អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ》 ក៏ដូចជាល្មើសនឹងការកំណត់ពាក់ព័ន្ធនៃ《សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង》 ផងដែរ ។ តាមក្រិតក្រមនៃការពិភាក្សាបញ្ហារបស់គណៈកម្មាធិការកំណត់ព្រំដែនតំបន់ជាយទ្វីប សេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនដែលលើកឡើងដោយភាគីហ្វីលីពីនគឺមិនត្រូវយកមកពិនិត្យពិភាក្សាទេ ។
លើបញ្ហាសមុទ្រចិនខាងត្បូង អាកប្បកិរិយារបស់ភាគីចិនគឺច្បាស់លាស់ជាប់រហូតមក ពោលគឺ ប្រកាន់ខ្ជាប់ការដោះស្រាយដោយសមរម្យនូវវិវាទនិងទំនាស់ពាក់ព័ន្ធនឹងសមុទ្រជាមួយប្រទេសពាក់ព័ន្ធដោយផ្ទាល់តាមរយៈការចរចានិងពិគ្រោះពិភាក្សា ព្រមពេលជាមួយគ្នានេះ ឆ្លើយតបយ៉ាងដាច់ខាតចំពោះរាល់ទង្វើរំលោភសិទ្ធិនិងបង្ករឿងហេតុលើសមុទ្រណាទាំងអស់ ។ នេះជាការគាំពារដ៏ត្រឹមត្រូវចំពោះសិទ្ធិនិងផលប្រយោជន៍របស់ចិនផង ហើយក៏ជាការគាំទ្រចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ ។ មិនថាមនុស្សមួយចំនួនរបស់ភាគីហ្វីលីពីនចង់លេងកលល្បិចណានៅជំហានក្រោយក៏ដោយ ក៏សុទ្ធតែនឹងទទួលបរាជ័យជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង