**លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ក្រសួងពាណិជ្ជកម្ម**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្តីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក**លោកឧត្តមសេនីយ៍ទោ គង់ មនោ ដឹកនាំ​កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា​ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៤**ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តខិតខំចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាព**ឯកឧត្តម ដៀប ពីរី និងឯកឧត្តម នួន ផារ័ត្ន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១ ក្នុងខេត្តកំពង់ធំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង បញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ក្រសួងការងារ បើកសិក្ខាសាលាផ្សព្វផ្សាយពី«បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»**លោក Olaf Scholz បង្ហាញពីឆន្ទៈរបស់ខ្លួន ដើម្បីឈរឈ្មោះសម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៥**UN ចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ និងព្រមានគោលដៅរបស់ពិភពលោកអំពីភាពអត់ឃ្លាន**ចិនធ្វើការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅក្នុងទីក្រុងប៉េកាំង និងខេត្តហឺប៉ី**ប៉ាឡេស្ទីន ជំរុញឲ្យរដ្ឋបាល និងសភាអាមេរិក ដាក់សម្ពាធអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា**ទីក្រុងមូស្គូ អះអាងថា សំណើរបស់លោក Zelensky លើការចរចាដ៏មានសក្តានុពលមិនអាចទុកចិត្តបាន**រដ្ឋមន្ត្រីការបរទេសចិនជំរុញឲ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន**នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ បញ្ហាអាកាសធាតុ និងភូមិសាស្ត្រ ជាឧបសគ្គធំបំផុតសម្រាប់ការរុករុកឧត្ថម្ភាគចក្រដែលបាត់ការទាក់ទង**អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច**គណៈកម្មការទី៤ រដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីបែបបទនីតិវិធីការងារថ្មី បន្ទាប់ពីមានការអនុម័តពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**រដ្ឋមន្ត្រីព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអន្តរក្រសួង និងបន្តសហការអនុវត្តប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា**ឧត្តមសេនីយ៍ទោ មៀច សាមុត នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ជូនតាមបណ្តាផ្ទះបាយរួម ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨**រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះសីហនុ

គណៈកម្មការទី៨នៃរដ្ឋសភា​ ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រះសីហនុ យកចិត្តទុកដាក់សម្រេចឱ្យបានជោគជ័យនូវគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋ ១,៥លាននាក់ដោយឥតគិតថ្លៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូគណៈកម្មការទី៨ បន្តធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ និងវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ព្រមទាំងជំរុញបន្ថែមទៀតដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងភាគីពាក់ព័ន្ធទាំងអស់របស់វិទ្យាស្ថានទាំងពីរ យកចិត្តទុកដាក់រួមគ្នាអនុវត្តន៍ គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស អោយសម្រេចបានជោគជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។

លោកជំទាវ ឡោក ខេង ចាត់ទុកការបណ្តុះបណ្តាលបច្ចេកទេសជាការងារអាទិភាពឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា ដោយរួមចំណែកបង្កើតឱកាសការងារ, ធានាលំនឹងជីវភាពពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកដោយភាពប្រថុយប្រថានជាដើម។

លោកជំទាវបានបន្តថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ ដោយឥតបង់ថ្លៃ មានអត្ថប្រយោជន៍ធំធេងណាស់ចំពោះប្រជាពលរដ្ឋ​ និងសង្គមជាតិដែលគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំរួមគ្នាធ្វើឱ្យសម្រេចបាន។ លោកជំទាវ ប្រធានគណៈកម្មកាទី៨ បានថ្លែងកោតសរសើរ ចំពោះការអនុវត្តការងារបានល្អនាពេលកន្លងមកក្នុងខេត្តព្រះសីហនុ ពិសេសយន្តការចុះធ្វើការអប់រំ កៀរគរយុវជន និងយន្តការជនបង្គោល ក្នុងការសម្របសម្រួលលើកទឹកចិត្តអោយយុវជនបានចុះឈ្មោះចូលរៀនវិជ្ជាជីវៈនៅគ្រប់ទីកន្លែង។ មិនខុសពីវិស័យសុខាភិបាលនោះទេ លោកជំទាវប្រធាន ឯកឧត្តមអនុប្រធាន និងសមាជិកសមាជិកាគណៈកម្មការទាំងអស់ក៏បានស្តាប់​ និងទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅធ្វើការសិក្សា និងពិគ្រោះយោបល់ជាមួយក្រសួងសាមី និងអង្គភាពពាក់ព័ន្ធបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង