**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម ប៉ែន បូណា៖ មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន

ភ្នំពេញ៖ ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញច្បាស់ហើយថា សម័យកាលដែលខ្មែរស្គាល់ភាពរុងរឿង ល្បីល្បាញ គឺជាសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ ពោលគឺពូកែទាំងសមត្ថភាពដឹកនាំកសាងប្រទេស ទាំងសមត្ថភាពការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងសត្រូវយាយីពីខាងក្រៅ។ ចំណែកសម័យកាលដែលប្រទេសជាតិធ្លាក់ចុះគឺជាសម័យកាលដែលខ្មែរបែកបាក់ ធ្លាក់ក្នុងសង្គ្រាមស៊ីវិល កាប់សម្លាប់គ្នា ដែលធ្វើឱ្យខ្មែរចំណាយពេលវេលាបំផ្លាញច្រើនជាងកសាងក្រោមស្នាដៃមេដឹកនាំខ្សោយ។ ក្រោយពីញាំញីដោយភ្លើងសង្គ្រាមរហូតរអិលចូលក្នុងរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យប្រទេសធ្លាក់ចុះដល់កម្រិតសូន្យនិងរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីក្លាយជាផេះផង់ កម្ពុជាដ៏កំសត់ត្រូវបានសង្គ្រោះនិងស្តារឡើងវិញចេញពីទីលានកប់សាកសពដ៏គួរឱ្យតក់ស្លុតរន្ធត់ ឱ្យទៅជាប្រទេសដែលមានជីវិតស្រស់បំព្រង មានស្នាមញញឹម មានការអភិវឌ្ឍន៍លើសដើមក្នុងរយៈពេលយ៉ាងខ្លី និងមានសកម្មភាពការទូតរស់រវើកទាំងក្នុងឆាកតំបន់និងអន្តរជាតិ។ លទ្ធផលនេះមិនអាចសម្រេចបានឡើយប្រសិនបើខ្មែរគ្មានមេដឹកនាំខ្លាំងពូកែនិងរឹងមាំទេនោះ។ ដែលហៅថា មេដឹកនាំខ្លាំងពូកែ គឺជាមេដឹកនាំដែលយកជីវិតរបស់ខ្លួនទៅប្តូរយកជីវិតប្រជាពលរដ្ឋដែលកំពុងរងគ្រោះក្នុងជ្រោះមរណៈ។ ជាមេដឹកនាំដែលមានសមត្ថភាពអាចបញ្ចប់សង្គ្រាមនិងបង្រួបបង្រួមទឹកដីដោយនាំមកនូវសុខសន្តិភាព ហើយអាចរក្សាសន្តិភាពនិងស្ថិរភាពនយោបាយឱ្យគង់វង្សយូរអង្វែង។ ជាមេដឹកនាំដែលមានឥទ្ធិពលខ្លាំងទាំងក្នុងក្របខណ្ឌនយោបាយជាតិនិងការទូត។ ជាមេដឹកនាំដែលសម្លឹងឆ្ពោះទៅមុខជានិច្ចដើម្បីសម្រេចគោលដៅប្រកបដោយភាពប្រាកដនិយម ទោះបីជាមានឧបសគ្គយ៉ាងណាក៏អាចពុះពារនិងជម្នះបាន។ ជាមេដឹកនាំដែលអាចកសាងប្រទេសបានលឿនជាងគេមិនធ្លាប់មានពីមុន ជាពិសេសមានឥទ្ធិពលអាចបន្សាបបាននូវរាល់ឧបាយកលទុច្ចរិតនានាដែលមានចេតនាបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍន៍ជាតិ។ ប្រទេសកម្ពុជាដែលបានធ្វើដំណើរមកដល់ចំណុចនេះ និងកំពុងឈរយ៉ាងរឹងមាំជាមួយសមិទ្ធផលដ៏ធំធេងដែលយើងបានឃើញចំពោះមុខនាពេលនេះ ពិតជាស្នាដៃឯកដែលកើតឡើងក្នុងសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនបាននិងកំពុងរុញច្រាននាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពជឿជាក់និងឥតងាករេ។ ប្រជាពលរដ្ឋខ្មែរមានជំនឿថា មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន៕ អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

អត្ថបទដែលជាប់ទាក់ទង