**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ប្រធានាធិបតី ពូទីន ទាមទារឱ្យអ៊ុយក្រែនចុះចាញ់រុស្ស៊ី ប្រសិនបើពួកគេចង់បើកកិច្ចចរចាសន្តិភាព

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រទី ១៤ ខែមិថុនា បានទាមទារឱ្យអ៊ុយក្រែនចុះចាញ់រុស្ស៊ី ប្រសិនបើពួកគេចង់បើកកិច្ចចរចាសន្តិភាព។ ការអត្ថាធិប្បាយនេះបានទាញកំហឹង និងការស្តីបន្ទោសពីរដ្ឋធានីកៀវ និងលោកខាងលិច។

នៅក្នុងសុន្ទរកថាមួយនៅរដ្ឋធានីមូស្គូនៅមុនកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនដ៏សំខាន់នៅប្រទេសស្វីស លោក ពូទីន បាននិយាយថា រុស្ស៊ីនឹងបញ្ឈប់ការវាយលុករបស់ខ្លួនលុះត្រាតែអ៊ុយក្រែនដកទ័ពទាំងស្រុងពីភាគខាងកើត និងខាងត្បូង ហើយទម្លាក់ចោលបំណងសម្រាប់សមាជិកភាពអង្គការណាតូ។ លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់អ្នកការទូតរុស្ស៊ីនៅរដ្ឋធានីមូស្គូថា ទាហានអ៊ុយក្រែនត្រូវតែដកចេញទាំងស្រុងពីសាធារណរដ្ឋប្រជាមានិត Donetsk សាធារណរដ្ឋប្រជាមានិត Lugansk តំបន់ Kherson និង Zaporizhzhia ។ រុស្ស៊ី​បាន​អះអាង​បញ្ចូល​តំបន់​ទាំង​បួនជាផ្នែកមួយនៃទឹកដីរបស់ខ្លួន​ក្នុង​ឆ្នាំ ២០២២ បើ​ទោះ​ជា​មិន​បាន​គ្រប់​គ្រង​ទាំង​ស្រុង​លើ​តំបន់​ទាំង​នោះ​ក៏​ដោយ។

បុរសខ្លាំងរុស្ស៊ីដដែលបានសង្កត់ធ្ងន់ថា៖«នៅពេលដែលរដ្ឋធានីកៀវត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចការនេះ ហើយចាប់ផ្តើមដកទ័ពចេញ ហើយបោះបង់ចោលជាផ្លូវការនូវផែនការចូលរួមជាមួយអង្គការណាតូ នោះយើងនឹងឈប់បាញ់គ្នាភ្លាមៗ ហើយចាប់ផ្តើមកិច្ចចរចា»។

ការអត្ថាធិប្បាយរបស់លោកពូទីនបានធ្វើឡើងមួយថ្ងៃមុនពេលប្រមុខរដ្ឋ និងមន្ត្រីជាន់ខ្ពស់មកពីប្រទេស និងអង្គការចំនួន ៩០ គ្រោងនឹងប្រមូលផ្តុំនៅប្រទេសស្វីសសម្រាប់កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន។ រដ្ឋធានីនឹងប្រើប្រាស់វេទិកានេះ ដើម្បីគូសបញ្ជាក់របៀបវារៈសន្តិភាពរបស់ខ្លួន និងប្រមូលផ្តុំការគាំទ្រអន្តរជាតិ។ រុស្ស៊ីមិនត្រូវបានអញ្ជើញទេ ហើយលោកពូទីនកាលពីថ្ងៃសុក្របានច្រានចោលគំនិតផ្តួចផ្តើមនេះថាជាល្បិច៕

អត្ថបទដែលជាប់ទាក់ទង