**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង៖ MOU មួយច្បាប់ គឺជាលិខិតូបករណ៍ដែលផ្តល់នូវជំនឿទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការល្អ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MOU) រវាង អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន(ខេមបូឌា) ឯ.ក. ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ និងចុះហត្ថលេខាដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក LU WEI ប្រធានក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន(ខេមបូឌា) ឯ.ក. និងអធិបតីឯកឧត្តម Feng Zhili គណៈអធិការកិច្ចវិន័យ និងត្រួតពិនិត្យរដ្ឋខេត្តយូណាន នៃបក្សកុម្មុយនិស្តចិន និងលោក ជំទាវ នូ សុភា ក្រុមប្រឹក្សាខេត្ត នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នារសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាបើក ដែលមានខ្លឹមសារគួរឲ្យទុកចិត្តចំពោះវិស័យធុរកិច្ចនៅកម្ពុជាថា៖ «ការព្រមព្រៀងគ្នាជាឯកច្ឆន្ទ រវាង អ.ប.ព. និង ក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក. លើការចុះអនុស្សារណៈនៃការយោគយល់គ្នានាពេលនេះ គឺជាកាយវិការមួយបង្ហាញជាសាធារណៈនូវឆន្ទៈប្តូរផ្តាច់ ក្នុងស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយយ៉ាងសកម្មក្នុងវិស័យឯកជន ក្រោមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ «MOU មួយច្បាប់ គឺជាលិខិតូបករណ៍ដែលផ្តល់នូវជំនឿទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ MOU ជាង ១០០ កន្លងមក កំពុងអនុវត្តដោយមានភាពជឿជាក់ ធានាបាននូវសុចរិតភាព ស្អាតស្អំ ដើម្បីការពារវិស័យឯកជនក្នុងការប្រកបធុរកិច្ចនៅកម្ពុជា ឲ្យទទួលបាននូវសមធម៌ និងយុត្តិធម៌» ស្របតាមនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយផ្តោតជាសំខាន់ទៅលើការធ្វើកំណែទម្រង់ប្រកប ដោយប្រសិទ្ធភាព ដែលក្នុងនោះស្នូលនៃយុទ្ធសាស្ដ្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច។

ក្នុងជំនឿជាក់ដ៏មុតមាំមកលើកិច្ចសហប្រតិបត្តិការ អង្គភាពប្រឆាំងអំពើពុករលួយ ក្រោមលោក Lu Wei បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នេះ មិនត្រឹមតែសម្គាល់ពីទីចាប់ផ្តើមថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីរូបភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ហើយបានបង្ហាញពីការសម្រេចចិត្តដ៏រឹងមាំរបស់រដ្ឋ និងសហគ្រាស ក្នុងការសាងបរិយាកាស សហប្រតិបត្តិការដែលមានភាពស្អាតស្អំ ប្រសិទ្ធភាព និងភាពច្បាស់លាស់ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។

លោក Lu Wei ថា ការចុះហត្ថលេខាលើកនេះ ជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងរដ្ឋ និងសហគ្រាស។ ខ្ញុំជឿជាក់ថា ក្រោមកិច្ចខិតខំ ប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា យើងច្បាស់ជាអាចរួមគ្នាកសាងអនាគតកាន់តែល្អប្រសើរ និងត្រចះត្រចង់។

ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ បន្តស្វាគមន៍ និងលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទាំងក្នុងវិស័យសាធារណៈ និងឯកជន សំដៅធានានូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការប្រកបធុរកិច្ច និងការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ ដើម្បីលើកស្ទួយបរិយាកាសវិនិយោគអំណោយផលដល់ការប្រកួតប្រជែងដោយស្មើភាព និងការរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា។

សូមបញ្ជាក់ថា សមាសភាពចូលរួមក្នុងពិធី MOU នេះ ក៏មានក្រុមហ៊ុនចិននានា ក្រុមប្រឹក្សាខេត្ត អង្គភាពចំណុះខេត្តសៀមរាប លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ក៏បានអញ្ជើញចូលរួមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង