**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមសម្រាប់រៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (The 11th Plenary Session of International Parliament for Tolerance and Peace- the 11th IPTP) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ សម្រាប់ត្រៀមរៀបចំសម័យប្រជុំពេញអង្គ IPTP ដែលគ្រោងនឹងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅកម្ពុជា។

សូមជម្រាបថា IPTP ជាអង្គនីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (Global Council for Tolerance and Peace – GCTP) ដែលមានតួនាទីលើកកម្ពស់គុណតម្លៃនៃភាពអត់ឱន និងសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការ​ និងការទូតអន្តរសភា។ IPTP មានសមាជិកជាតំណាងសភាមកពីប្រមាណ១០០ប្រទេស នៅអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិកខាងជើង ដែលរដ្ឋសភាកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០២១។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ IPTP នឹងប្រែក្លាយមុខមាត់ថ្មីរបស់កម្ពុជា ក្នុងតួនាទីចូលរួមកសាងវប្បធម៌សន្តិភាពក្នុងតំបន់​ និងពិភពលោក តាមរយៈការទូតសភា សង្គមស៊ីវិល និងការតភ្ជាប់ប្រជាជន​ និងប្រជាជន។ ការអនុវត្តគោលនយោបាយការទូតសន្តិភាពរបស់កម្ពុជា ដែលមានស្ថាបនិកសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិនៅកម្ពុជា បញ្ចប់សង្គ្រាមនៅទន្លេមេគង្គ កសាងសហគមន៍អាស៊ានជាគ្រួសារសន្តិភាព ជាពិសេសជោគជ័យនៃដំណើរការក្តីនៅតុលាការខ្មែរក្រហម ដើម្បីស្វែងរកយុត្តិធម៌សង្គម។

គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើជាម្ចាស់ផ្ទះនេះគឺការដាក់ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញដែលអនុម័ត «ធម្មនុញ្ញសន្តិភាព» ដើម្បីលើកកម្ពស់សន្តិភាព ភាពអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី។ ធម្មនុញ្ញសន្តិភាពគឺជាឯកសារគតិយុត្តអន្តរជាតិមួយ ដែលមានលក្ខណៈបើកចំហរ មិនចងកាតព្វកិច្ច និងផ្អែកលើគោលការណ៍សំខាន់ៗរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់ការកសាងទស្សនវិស័យសន្តិភាព តាមរយៈយន្តការ៖ (១)ការបង្កាជម្លោះ, (២)ការកសាងដំណើរការសន្តិភាពដោយផ្តល់មធ្យោបាយសម្របសម្រួលជម្លោះ, (៣) ការកសាងប្រទេសក្រោយសង្គ្រាម, (៤) ការផ្គត់ផ្គង់សន្តិសុខស្បៀង និងសង្គ្រោះពេលមានអាសន្ន និង (៥)ការផ្តល់គំរូយុត្តិធម៌អន្តរជាតិ។ ធម្មនុញ្ញសន្តិភាពនឹងបម្រើដល់គំនិតផ្តួចផ្តើម Mekong Asia Pacific Initiative (MAPI) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលស្នើឡើងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោក ក្នុងទីក្រុងសេអ៊ូល ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីធានាការគាំទ្រ អនុតំបន់មេគង្គ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអន្តរវប្បធម៌ ជាពិសេសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការការពារជម្លោះ និងការកសាងសន្តិភាព​ ៕

អត្ថបទដែលជាប់ទាក់ទង