**រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ ដើម្បីគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ នៅដើមខែកក្កដាខាងមុខនេះ**ប្រធានគណ:មេធាវីកម្ពុជា អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី​ ឧត្តមភាព**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ នៅខណ្ឌកំបូល**ចំនួនអ្នកស្លាប់កើនឡើងដល់ ៥៤នាក់ ក្នុងសោកនាដកម្មពុលស្រានៅប្រទេសឥណ្ឌា**មីយ៉ាន់ម៉ាទទួលបានភ្ញៀវទេសចរបរទេសជាង ៥០មុឺននាក់ក្នុងរយៈពេល៥ខែដំបូង សម្រាប់ឆ្នាំ២០២៤នេះ**វិមានក្រឹមឡាំង៖ រុស្ស៊ីបើកកិច្ចសន្ទនាជាមួយអាមេរិក ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខពិភពលោក**អ៊ុយក្រែន បញ្ជាក់ថា ទាហានជាង ៥២,០០០នាក់ត្រូវបានបណ្តុះបណ្តាលដោយសហភាពអឺរ៉ុប**អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រកាសព័ត៌មានស្តីពីចំណាត់ការអនុវត្តច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា**តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនអតីតឧកញ៉ា ស្រី ស៊ីណា ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស**សាលាដំបូងរាជធានីភ្នំពេញ ប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តយុវជនឱ្យខិតខំពង្រឹងសមត្ថភាព កុំផ្ដេកផ្ដួលតែលើសមិទ្ធផលអ្នកជំនាន់មុនខំកសាង**អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បរិច្ចាគកូនឈើប្រណិត ២មុឺនដើម ដល់រដ្ឋបាលស្រុកវាលវែង ដើម្បីគាំទ្រលើ «យុទ្ធនាការដាំដើមឈើ ១លានដើម»**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងខ្លោងទ្វារវត្តចំប៉ាសួស្តី ស្ថិតនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង**ឯកឧត្តម អ៊ូច ភា ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូន មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន របស់កងពលតូចថ្មើរជើងលេខ៣១ ក្នុងស្រុកជុំគិរី**ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ ដើម្បីត្រៀមដាក់សម្ពោធផ្លូវការថ្ងៃខាងមុខ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ ក្នុងភូមិសាស្ត្រខេត្តកណ្តាល**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ**ផ្ទះមនុស្សធម៌ទី៩១និងទី៩២ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ ២គ្រួសារ នៅស្រុកសូទ្រនិគម**អ្នកនាំពាក្យ៖ ការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មាន បង្ហាញពីភាពចាំបាច់ ក្នុងការធានាលើកកម្ពស់សីលធម៌សង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូររបស់អ្នក

ឯកឧត្ដម ម៉ៅ ធនិន៖ ក្នុងនាមជាមន្ត្រី កើតចេញពីពលរដ្ឋ ត្រូវតែបម្រើប្រយោជន៍ពលរដ្ឋជាធំ

ឯកឧត្តមអភិបាលខេត្តកំពតបានបញ្ជាក់ថា ក្រុមប្រឹក្សា និងអាជ្ញាធរស្រុក មានតួនាទីសំខាន់ណាស់ក្នុងការធានានូវភាពសុខដុមរម្យនា និងភាពកក់ក្តីអចិន្ត្រៃជូនពលរដ្ឋក្នុងមូលដ្ឋាន។ ដូច្នេះមន្ត្រីត្រូវឧស្សាហ៍ចុះឱ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ស្វែងយល់អំពីសុខទុក្ខ និងតម្រូវការជាក់ស្ដែង ហើយយកមកដោះស្រាយឱ្យបានទាន់ពេលវេលា។ ម្យ៉ាងទៀតក្នុងនាមជាមន្ត្រីកើតចេញពីពលរដ្ឋ ត្រូវតែបម្រើប្រយោជន៍ពលរដ្ឋជាធំ។

ថ្លែងក្នុងពិធីប្រកាសជួរកាន់មុខតំណែង ក្រុមប្រឹក្សាស្រុកអង្គរជ័យ និងស្រុកបន្ទាយមាសអាណត្តិទី៤ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា តួនាទីដែលមន្ត្រីទទួល គឺជាអំរែក ហើយតួនាទីដែលបានមកនាពេលនេះ គឺកើតឡើងដោយសារការស្រឡាញ់ពេញចិត្តតាមរយៈសន្លឹកឆ្នោតគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ដូច្នេះក្រុមប្រឹក្សាស្រុកដែលទើបតែងតាំងថ្មី ក៏ដូចជាអាជ្ញាធរស្រុក ត្រូវតែប្រើប្រាស់តួនាទីភារកិច្ចនេះឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជាម្ចាស់សន្លឹកឆ្នោតវិញ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ យើងមិនត្រូវយកតួនាទីដែលទទួលបានពីប្រជាពលរដ្ឋ ទៅគាបសង្កត់ កេងប្រវ័ញ្ច ឬរំលោភបំពានលើពលរដ្ឋនោះទេ ព្រោះកត្តាទាំងនោះ ធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមប្រឹក្សាដែលទើបតែងតាំងថ្មី និងអាជ្ញាធរដែនដីគ្រប់លំដាន់ថ្នាក់ក្នុងស្រុក ត្រូវរួមសហការគ្នាឱ្យបានស្អិតរមួតក្នុងការបម្រើប្រជាពលរដ្ឋ ដោយក្តីពេញចិត្ត ចេញពីបេះដូង ពិសេសត្រូវចុះឱ្យបានដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបានដឹងពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់ និងត្រូវដោះស្រាយរាល់បញ្ហា សមណើរ សំណូមពរផ្សេងៗ ឱ្យបានទាន់ពេលវេលា ដោយមានចិត្តគិតគូរឿងសុខទុក្ខ និងផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកនាពេលនេះ សម្រាប់ស្រុកអង្គរជ័យ មានប្រធាន និងសមាជិកក្រុមប្រឹក្សាចំនួន១៩នាក់ ចំណែកស្រុកបន្ទាយមាសមានប្រធាន និងសមាជិកក្រុមប្រឹក្សាចំនួន ១៩នាក់ ដែលពិធីប្រកាសនេះបានធ្វើឡើងក្នុងបរិវេណសាលាស្រុកទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង