**ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោត មួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ នៅថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៥ខាងមុខ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំនារសៀលនេះ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣**សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦**លោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈអង្គការ NATO**សម្តេចធិបតី ហ៊ុន ម៉ាណែត ​អញ្ជើញចូលរួមប្រជុំសភា ពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**វីដេអូប្រើអំពីហឹង្សា ដោយបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីក្នុងរថយន្ត និងយកដំបងឆក់គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងនៅកម្ពុជានោះទេ**សម្ដេចធិបតី៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ចំនួន ២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ**សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូប ចូលរួមប្រជុំពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន១២**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកក្កដា!**៣ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញត្បូងទៅឥណ្ឌា ប្រមាណ១០០លានដុល្លារ**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលជួបគោរពរាយការណ៍អំពីការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា**ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងអំណរគុណ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជនកម្ពុជា**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅការងារបន្តរបស់គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត**ធនាគារជាតិនៃកម្ពុជា៖ ជនអនាមិកមួយចំនួនបានក្លែងបន្លំ ជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអុីម៉ែលក្លែងក្លាយក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិត**ឯកឧត្តម ហួត ហាក់៖ បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តប្រជុំនទី (ក្រពើហា)**អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ពលរដ្ឋរស់នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ មានជំនឿយ៉ាងម៉ុតមាំ​ និងតែងតែប្រារព្ធពិធីហែរអ្នកតាព្រីងក្អែក ជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ ហែរអ្នកតាព្រីងក្អែក ជាពិធីដែលពលរដ្ឋរស់នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានរយៈពេលមួយថ្ងៃមួយយប់ ពោលគឺចាប់ផ្តើមនៅល្ងាចថ្ងៃ៤កើត ខែជេស្ឋ និងបញ្ចប់នៅថ្ងៃ៥កើត ខែជេស្ឋ ទៅតាមប្រតិទិនចន្ទគតិរបស់ខ្មែរ ដើម្បីបន់ស្រន់សុំទឹកភ្លៀងដើមរដូវវស្សា ពិសេសសុំពរសេចក្តីសុខចម្រើនដល់មនុស្សសត្វទាំងពួង។

តាមពិតទៅពិធីនេះ គឺជាទំនៀមទម្លាប់ប្រពៃណីសាសនាមានតកូនតចៅ តាំងយូរយាមកម្ល៉េះ ពោលគឺមានអាយុជាង១០០ឆ្នាំទៅហើយ ដោយលោកតាផ្ទាល់បានឃើញ និងស្គាល់តាំងតូចមកម៉្លេះ ខណៈពិធីនេះធ្វើឡើងដើម្បីបន់ស្រន់សុំទឹកភ្លៀងនាដើមរដូវវស្សា សុំពរសេចក្តីសុខ បណ្ដេញឧបទ្រពចង្រៃចេញពីភូមិឋាន និងផ្ដល់ភាពចម្រុងចម្រើនទាំងមនុស្ស និងសត្វទាំងនៅក្នុងភូមិឋាននានា នាក្បែរនឹងដីទួលអ្នកតាព្រីងក្អែក។

មិនត្រឹមតែប៉ុណ្ណោះ ពិធីដ៏ចម្លែកមួយនេះ គេសង្កេត់ឃើញថា អ្នកចូលរួមពិធីបុណ្យបែបប្រពៃណីដង្ហែអ្នកតាព្រីងក្អែក បានរៀបចំតុបតែងកាយលាបមុខមាត់យ៉ាងចម្លែក ដូចជាមនុស្សព្រៃ ឬតួអង្គអមនុស្សព្រាយខ្មោច ខ្លះទៀតលាបធ្យូងពេញផ្ទៃមុខដងខ្លួនពាក់ស្លឹកឈើយ៉ាងចម្លែក ដើម្បីប្រារព្ធពិធីបុណ្យបន់ស្រន់ អ្នកតាព្រីងក្អែក ក្នុងគោលបំណងសុំទឹកភ្លៀង និងក្តីសុខចម្រើន តាមទំនៀមអ្នកភូមិនៅតំបន់នោះ។

ក្រុមមនុស្សផាត់មុខមាត់ និងតុបតែងកាយចម្លែកៗបែបជាមនុស្សព្រៃ សត្វ និងតួអង្គអមនុស្សជាព្រាយខ្មោច ឬម្រិញគង្វាល ព្រមទាំងក្រុមមនុស្សមានឈុតជាមេទ័ពកាន់ព្រះខ័នរាជ្យ នាំមុខគេ បានចេញដង្ហែក្បួនតាមផ្លូវចេញពីទីតាំងនៃសាលាបឋមសិក្សាពញាពន់ ក្បែរផ្សារត្រពាំងព្រាយ មកកាន់តំបន់វាលស្រែនៃទឹកដីទួលអ្នកតាព្រីងក្អែក ឬអ្នកតាកាហ៊េ ដោយការចូលទស្សនាពីសំណាក់ពលរដ្ឋក្នុងតំបន់ និងក្រៅតំបន់យ៉ាងច្រើនកុះករ ៕

អត្ថបទដែលជាប់ទាក់ទង