**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ

បទអត្ថាធិប្បាយ៖ ចំណងមិត្តភាពកម្ពុជា-ចិនកាន់តែរឹងមាំធ្វើឱ្យវិនិយោគទុនចិនកាន់តែច្រើនមកកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកតាមដានផ្នែកសង្គមនៅកម្ពុជាបានមើលឃើញថា ផ្តើមចេញពីមិត្តដែកថែបធ្វើឱ្យអ្នកវិនិយោគទុនចិនកាន់តែច្រើនបានបណ្តាក់ទុនរកស៊ីនៅកម្ពុជា ខណៈដែល ក្នុងខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ។
លោកកែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គម និងបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយមានប្រសាសន៍លើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិនបានឈានដល់កម្រិតកំពូលលើគ្រប់វិស័យដូចជាវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម។
លោកបានបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យចិនវិនិយោគច្រើននៅប្រទេសកម្ពុជាបែបនេះមានកត្តាច្រើនយ៉ាង៖
ទី១៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប និងតែងតែប្តេជ្ញាចិត្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ចំណងមិត្តភាពនៃប្រទេសទាំងពីរ ត្រូវបានគេចាត់ទុកថា ជាគំរូដ៏ប្រសើរបំផុត ក្នុងយុគសម័យថ្មីនេះ ។
ទី២៖ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនានា សុទ្ធតែចង់បានការវិនិយោគពីប្រទេសចិន ដែលជានាគទើបងើបពីដំណេក និងមានប្រជាជនរាប់ពាន់លាននាក់។ ប៉ុន្តែ ដោយសារទីតាំងភូមិសាស្រ្តដ៏មានអត្ថប្រយោជន៍ និងការពង្រីកសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជា អាចទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសចិន ដែលបានជះឥទ្ធិពលដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។
ទី៣៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ក៏ជាចំណែកមួយដ៏សំខាន់ ក្នុងការជំរុញវិនិយោគចិនមកកម្ពុជាផងដែរ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ « តាមរយៈទំនាក់ទំនងដ៏ល្អរវាងចិន និងកម្ពុជា ចិនបានដើរតួជាអ្នករួមចំណែក ពោលជាធាតុផ្សំយ៉ាងចាំបាច់ ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ខ្ញុំចាត់ទុកថា វាជារឿងល្អ ដែលប្រទេសជាមិត្តជួយគ្នាទៅវិញទៅមក ។ ជាក់ស្តែង យោងតាមរបាយការណ៍គយ និងរដ្ឋករ ចិនក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ពោលគឺនៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានជាង ១២ពាន់លានដុល្លារ មានការកើនឡើង៥% ធៀបនឹងឆ្នាំ២០២២ ខណៈអាមេរិក ជាដៃគូសំខាន់ទី២ ដែលមានទំហំពាណិជ្ជកម្មជាង ៩ពាន់លានដុល្លារ ពោលធ្លាក់ចុះ ១,៤% ធៀបនឹងឆ្នាំ២០២២។ ការនាំចេញពីកម្ពុជាទៅចិន មានតម្លៃ ១,៤៨ពាន់លានដុល្លារ កើនឡើង ១៩,២% ខណៈការនាំចូលសរុបមាន ១០,៧៩ពាន់លានដុល្លារ កើនឡើង ៣,៣%។ ជាយោបល់ខ្ញុំ ទោះបីជាសកម្មភាពធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងជានិច្ច ក៏ជញ្ជីងពាណិជ្ជកម្មនៅផ្អៀងខ្លាំង ដែលខ្ញុំរំពឹងថា ចិននឹងខិតខំជួយកម្ពុជា ឱ្យបាននាំចេញផលិតផលខ្លួនទៅចិន កាន់តែច្រើនជាងនេះផងដែរ»។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសាព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនកាលពីពេលថ្មីៗនេះ ឯកឧត្តម បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ចិននិងកម្ពុជាជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលគួរឱ្យរៀនសូត្រតាម ដោយភាគីទាំងពីរបានបន្តបង្កើនកម្លាំងពង្រីកឥទ្ធិពលជាលំដាប់ ប្រែជាមិត្តដែកថែប និងពន្លាតកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណសម្រាប់ផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជន នៃប្រទេសទាំងពីរ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា៖ »បើយើងនិយាយពីទំនាក់ទំនងរបស់ប្រទេសទាំងពីរវិញ គឺកម្ពុជាបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តដែកថែប ហើយបច្ចុប្បន្នក្លាយជាមិត្តឆកោណត្បូងពេជ្រមួយទៀត ដោយបានសហការគ្នាលើវិស័យចំនួន៦ ។ អ៊ីចឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរទីមួយលើវិស័យវិនិយោគរបស់ចិនចូលមកកម្ពុជាបានបង្កើតការងារផលិតកម្មក្នុងប្រទេសវិស័យទេសចរណ៍ សុទ្ធតែបានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា«។
សេចក្តីប្រកាសព័តមានចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបញ្ជាក់ថា គិតក្នុងខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមគម្រោងវិនិយោគចំនួន២៥ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកជិត៥០% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណជិត ៣១%។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មីចំនួន២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង៕

អត្ថបទដែលជាប់ទាក់ទង