**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»

យោធាកូរ៉េខាងត្បូង បាញ់ព្រមាន ក្រោយទាហានកូរ៉េខាងជើង មួយចំនួនព្យាយាមឆ្លងដែន

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី១១ ខែមិថុនានេះបាននិយាយថាកងកម្លាំងរបស់ខ្លួនបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងមួយចំនួនព្យាយាមឆ្លងដែន ចូលដីកូរ៉េខាងត្បូងរយៈពេលខ្លី កាលពីចុងសប្ដាហ៍កន្លងទៅ ចំពោះមុខភាពតានតឹងកាន់តែក្ដៅជុំវិញការបង្ហោះបាឡុងសំរាមរបស់ទីក្រុងព្យុងយ៉ាង និងការដំណើរការឧបករណ៍ បំពងសំឡេងនៅតាមព្រំដែនឡើងវិញពីសំណាក់ទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឱ្យដឹងថាឧទ្ទវហេតុខាងលើកើតឡើងនៅម៉ោងប្រហែល ១២៖៣០នាទីថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ នៅពេលដែលទាហានកូរ៉េខាងជើងមួយចំនួននៅក្នុងតំបន់គ្មានយោធា (DMZ) ខណ្ឌចែករវាងកូរ៉េទាំង២ បានឆ្លងខ្សែបន្ទាត់ព្រំដែន។ អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «ទាហានកូរ៉េខាងជើងមួយចំនួនដែលឈរជើងក្នុងតំបន់ DMZ បានឆ្លងខ្សែបន្ទាត់ព្រំដែនយោធារយៈពេលខ្លី។ បន្ទាប់ពីនោះ យោធារបស់ យើងបានស្រែកព្រមាន និងបាញ់ព្រមាន ទើបពួកគេដកថយទៅទិសខាងជើងវិញ…ហើយមិនមានសកម្មភាពប្រក្រតីណាមួយកើតឡើងទៀតនោះទេ»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងបងប្អូនកូរ៉េជាគូសត្រូវទាំង២ បាន និងកំពុងឡើងកម្ដៅកាន់តែខ្លាំង នាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយកូរ៉េខាងជើងបានបង្ហោះបាឡុងសំរាម ចូលដីកូរ៉េខាងត្បូង ជាមួយការបញ្ជាក់ថាគឺជាចំណាត់ការសងសឹកទៅនឹងក្រុមសកម្មជនកូរ៉េខាងត្បូងដែលបង្ហោះបាឡុងផ្ទុកខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន ចូលក្នុងដី កូរ៉េខាងជើង។

ចំពោះមុខភាពតានតឹងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តព្យួរកិច្ចព្រមព្រៀងយោធាមួយដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងកាលពីឆ្នាំ២០១៨ និងបានសម្រេចចិត្តដំណើរការឧបករណ៍បំពងសំឡេងរិះគន់ប្រឆាំងកូរ៉េខាងជើង នៅតាមតំបន់ព្រំដែនឡើងវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង