**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

និយ័តករមូលបត្រកម្ពុជា ចាប់ផ្ដើមទទួលការចុះឈ្មោះ ចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី២៨

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជម្រាបជូនដំណឹងដល់សាធារណជន និងបុគ្គលផ្តល់សេវាក្នុងវិស័យមូលបត្រ សម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ ក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួម ក្រុមហ៊ុនបោះផ្សាយ ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ និងក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រទាំងអស់ ព្រមទាំងសាធារណជនជ្រាបថា៖ ន.ម.ក. ចាប់ផ្ដើមទទួលការចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី២៨ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

អាស្រ័យហេតុនេះ បុគ្គលដែលបម្រើការងារក្នុងវិស័យមូលបត្រ និងសាធារណជន ដែលមានបំណង ឬត្រូវបានតម្រូវឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី២៨ នេះ អាចស្នើសុំចុះឈ្មោះ និងបង់ថ្លៃតាមអនឡាញ តាមរយៈគេហទំព័រ https://training.serc.gov.kh/ ដោយត្រូវបង់ថ្លៃចូលរួមចំនួន ១.២០០.០០០ (មួយលានពីររយពាន់) រៀលក្នុងម្នាក់។ ករណីបុគ្គលដែលចុះឈ្មោះក្រោយកាលបរិច្ឆេទដែលបានកំណត់ ត្រូវបង់ថ្លៃចំនួន ១.៥០០.០០០ (មួយលានប្រាំរយពាន់) រៀល ជាកំហិត។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការចុះឈ្មោះ និងបង់ថ្លៃចូលរួមវគ្គបណ្តុះបណ្តាលនេះ សូមទាក់ទងមក នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ តាមរយៈលេខទូរសព្ទ ០៨១ ៥៨៥ ៣៥០/០៩៦ ៩៩៩៧ ៥៩៩/ ០៩៦ ៧៣៤ ៦៤៨៤ (Telegram) ឬអ៊ីមែល [email protected]

អត្ថបទដែលជាប់ទាក់ទង