សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនិងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគ

ភ្នំពេញ៖ សាលាដំបូងខេត្តស្វាយរៀង បានចេញដីកាឃុំខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ។
កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ០២នាក់ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ។
ជនសង្ស័យជាសហចារីដែលប្រើប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ ជាមធ្យោបាយ សម្រាប់ទទួលប្រាក់ឆបោកពីអ្នកវិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះទៅឱ្យបក្សពួករបស់ខ្លួនតាមរយៈគណនីធនាគារជាច្រើន។ បក្សពួករបស់ជនសង្ស័យ ប្រើប្រាស់បណ្តាញសង្គម ដោយនិយាយលួងលោមជនរងគ្រោះឱ្យជឿជាក់ ព្រមដាក់ប្រាក់វិនិយោគ៕

