**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន ជួបសំណេះសំណាល ជាមួយនិស្សិតជាប់អាហារូបករណ៍សិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាល ចំនួន២៤រូប នៅតាមសាកលវិទ្យាល័យនានា

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតជាប់អាហារូបករណ៍ ផ្នែកវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២៤រូប ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការីសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជាជាច្រើនរូប នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងមតិសំណេះសំណាល ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានគូសបញ្ជាក់ និងជម្រាបជូនដល់ក្មួយៗជានិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ថា ក្រោមម្លប់សន្តិភាព ពលរដ្ឋខ្មែរគ្រប់រូបមានឱកាសសិក្សាពេញមួយជីវិតប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ជាកម្លាំងយុវជនបន្តវេនមានថាមពល សក្តានុពលខ្លាំងក្លា បាននិងកំពុងដឹកនាំប្រទេស ដោយបន្តថែរក្សានូវសមិទ្ធផល សម្រេចបានរបស់រាជរដ្ឋាភិបាល នីតិកាលកន្លងមក និងបន្តអភិវឌ្ឍប្រទេស តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការបណ្តុះបណ្ដាលធនធានមនុស្សផ្នែកវិទ្យាសាស្រ្តសុខាភិបាលឱ្យមានជំនាញច្បាស់លាស់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនប្រកបដោយគុណភាព។

ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សម្រាប់សហគមន៍ឥស្លាមកម្ពុជា មានធនធានមនុស្សផ្នែកវិទ្យាសាស្រ្តសុខាភិបាលតិចតួចណាស់បំផុត ប៉ុន្តែចាប់ពីទសវត្សរ៍ ១៩៩០ មកដល់បច្ចុប្បន្ន ធនធានមនុស្សផ្នែកនេះបានកើនឡើងជាលំដាប់ និងមានមោទនភាពសម្រាប់សង្គម និងសហគមន៍ ដោយសារក្រោយពីបញ្ចប់ការសិក្សាទាំងក្នុងប្រទេស និងក្រៅប្រទេសជាបន្តបន្ទាប់ ធនធានទាំងនោះបាននិងកំពុងប្រើប្រាស់ជំនាញដែលខ្លូនបានសិក្សា ដើម្បីរួមចំណែកក្នុងវិស័យសុខាភិបាល។ កំឡុងពេលផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យដែលជាមុស្លិមបានរួមចំណែកយ៉ាងសកម្មជាប្រវត្តិសាស្ត្រជាមួយក្រុមគ្រូពេទសម្តេចតេជោ ប្រឆាំងកូវីដ-១៩ និងក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ។

ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ក្មួយៗជានិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវខិតខំរៀនសូត្រ ចាប់ជំនាញឱ្យបានច្បាស់លាស់ ហើយគោរពតាមគោលការណ៍អាហារូបករណ៍ឱ្យខ្ជាប់ខ្ជួន ព្រមទាំងចាប់យកឱកាសការងារស្ម័គ្រចិត្តក្នុងកិច្ចការលើកកម្ពស់សុខភាពនៅតាមសហគមន៍ ដើម្បីបង្កើនចំណេះដឹងបន្ថែម ការអនុវត្តនិងបទពិសោធន៍ជាក់ស្ដែង ក្រៅពីការសិក្សាទ្រឹស្ដីនៅក្នុងសាលារៀន។

គួរបញ្ជាក់ថា អាហារូបករណ៍នេះ ជាជំនួយរបស់អង្គការអន្តរជាតិហាសាណះ តាមរយៈសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ជូនដល់និស្សិត ចំនួន ២៤រូប សិក្សាផ្នែកវិទ្យាសាស្រ្តសុខាភិបាល លើជំនាញ ដូចជា វេជ្ជបណ្ឌិតទូទៅ ឱសថសាស្ត្រ គិលានុបដ្ឋាក និងមន្ទីរពិសោធន៍ សរុបថវិកាជិត ៤០.០០០ដុល្លាអាមេរិក ក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង