**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ «កម្ពុជាស្អាត និងសប្បុរធម៌» នៅស្រុកពញាក្រែក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍កីឡាបាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ «កម្ពុជាស្អាត និងសប្បុរធម៌» នៅវិទ្យាល័យពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រុមយុវជននៃក្រសួងបរិស្ថាន ដែលជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ភ្ញៀវ គឺក្រុមបាល់ទាត់ កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ)។ ព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង នៅពេលនេះ បានធ្វើឱ្យមានការចាប់អារម្មនណ៍ និងអ្នកចូលរួមទស្សនាចំនួនប្រមាណ១ម៉ឺននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ «កម្ពុជាស្អាត និងសប្បុរធម៌» បានរៀបចំឡើង ក្នុងគោលបំណងទី១៖ ចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤, ទី២៖ រឹតចំណងមិត្តភាព រវាងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកពញាក្រែក និងក្រុមបាល់ទាត់ កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) និងទី៣៖ ជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្នុងការលើកកម្ពស់បរិស្ថានបៃតង ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន លើកស្ទួយវិស័យកីឡាបាល់ទាត់ និងប្រមូលមូលនិធិសប្បុរសធម៌ជួយដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា សិស្សានុសិស្ស និងយុវជន ដែលបានចូលរួមអបអរសាទរ ក្នុងអំឡុងពេលប្រកួតនិងក្រោយការប្រកួតបាល់ទាត់មិត្តភាពនេះ ចេញមកទាំងអស់គ្នា រើសសំរាមជុំវិញបរិវេណសាលារៀន និងកន្លែងលែងកីឡា ជាដើមដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

នៅពេលចប់ការប្រកួត ក្រុមយុវជនក្រសួងបរិស្ថាន រកបានគ្រប់បាល់តែចំនួន៣គ្រប់ និងក្រុមបាល់ទាត់ កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) រកគ្រប់បាល់បានចំនួន៤គ្រាប់។ ព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង នាឱកាសនេះ គឺពិតជាមានសារៈសំខាន់ ដោយបានបង្កប់នូវខ្លឹមសារអប់រំ ពង្រឹងការយល់ដឹងពីបរិស្ថាន ភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការលើកកម្ពស់និងថែរក្សាសុខភាព ជាពិសេសការចូលរួមសាមគ្គីគ្នា ចេះជួយគ្នា ការពារសុខសន្តិភាព និងចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនតទៅមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង