**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

លោកស្រី Sim Ann នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សន្តិភាព​អ៊ុយក្រែន​នៅ​ប្រទេស​ស្វីស ក្នុង​ក្នុងនាមជាបេសកជនពិសេសរបស់នាយក​រដ្ឋមន្ត្រីសិង្ហបុរី

សិង្ហបុរី៖ ប្រទេសសិង្ហបុរីនឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីសនៅសប្តាហ៍ក្រោយ ដែលមានបំណងកសាងការគាំទ្រអន្តរជាតិចំពោះសំណើសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានឲ្យដឹងនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃទី៤ ខែមិថុនាថា ទេសរដ្ឋមន្ត្រីក្រសួងការបរទេស និងអភិវឌ្ឍន៍ជាតិ លោកស្រី Sim Ann ត្រូវបានតែងតាំងជាបេសកជនពិសេសដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះ។

លោកបានបន្ថែមថា ប្រទេសស្វីសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែននៅចុងខែនេះ ហើយបានអញ្ជើញសិង្ហបុរីឱ្យចូលរួម។

នៅល្ងាចថ្ងៃទី៤ ខែមិថុនា លោកនាយករដ្ឋមន្ត្រី Lawrence Wong បានពិភាក្សាជាមួយប្រធានាធិបតីស្វីស លោកស្រី Viola Amherd ហើយបានប្រាប់ថា លោកស្រី Sim Ann ត្រូវបានតែងតាំងជាអ្នកតំណាងរបស់ប្រទេសសិង្ហបុរី។

លោកបានបន្តថា លោកស្រីប្រធានាធិបតីស្វីស និងលោកក៏បានអះអាងឡើងវិញនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសរបស់យើង និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើការរួមគ្នាដើម្បីរក្សាគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

កិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា នៅជិតទីក្រុង Lucerne របស់ប្រទេសស្វីស មានបំណងបង្ហាញថាមានការយោគយល់គ្នាក្នុងចំណោមប្រជាជាតិភាគច្រើនអំពីជំហានបន្ទាប់ឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែនដែលត្រូវបានឈ្លានពានដោយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។

លោក Volodymyr Zelensky សង្ឃឹម​ថា​នឹង​ត្រឡប់​ស្ថានភាព​របស់​ប្រទេស​នេះ​ទៅ​រក​ការ​ចាប់អារម្មណ៍​ខាង​ការទូត​វិញ​បន្ទាប់​ពី​ការ​ចាប់​អារម្មណ៍​ជា​សកល​ជាច្រើន​ខែ​លើ​សង្រ្គាម​ Gaza។

កាលពីថ្ងៃទី២ ខែមិថុនា ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវដល់មេដឹកនាំដែលបានប្រមូលផ្តុំនៅឯកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី ដើម្បីចូលរួមដោយផ្ទាល់នៅក្នុងសន្និសីទសន្តិភាពដែលគាំទ្រដោយអ៊ុយក្រែន។

ពេល​នៅ​សិង្ហបុរី លោក Volodymyr Zelensky បានបានជួបជាមួយលោកប្រធានាធិបតី Tharman Shanmugaratnam និងលោក​នាយករដ្ឋមន្ត្រី Lawrence Wong។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងទំនាក់ទំនងផ្លូវអាកាសក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារ។

មក​ដល់​ពេល​នេះ ក្រុង​កៀវ​បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​រាជធានី និង​អង្គការ​ចំនួន១៦០ ជុំវិញ​ពិភពលោក។ ក្នុង​នោះ​យ៉ាង​ហោច​ណាស់​១០៧​នាក់​បាន​បញ្ជាក់​ពី​ការ​ចូល​រួម​របស់​ពួក​គេ។

ប្រទេសចិន បើទោះបីជាមានការបញ្ចុះបញ្ចូលយ៉ាងធ្ងន់ធ្ងរពីលោក Volodymyr Zelensky បានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមសន្និសីទនេះទេ ដោយសាររុស្ស៊ីមិនគាំទ្រកិច្ចប្រជុំនេះ ដែលជាលក្ខណៈវិនិច្ឆ័យមួយដែលទីក្រុងប៉េកាំងកំណត់សម្រាប់ការចូលរួមរបស់ខ្លួននៅក្នុងសន្និសីទសន្តិភាពមួយ។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ុយក្រែន នឹងត្រូវបានតំណាងដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris និងទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan ទោះបីជាលោក Volodymyr Zelensky បានជំរុញឱ្យមានការចូលរួមរបស់លោកប្រធានាធិបតី Joe Biden ក៏ដោយ។

នៅក្នុងសុន្ទរកថារបស់លោក Volodymyr Zelensky នៅឯកិច្ចសន្ទនា Shangri-La លោកបានគូសបញ្ជាក់អំពីអាទិភាពចំនួនបីនៃកិច្ចប្រជុំកំពូលគឺសន្តិសុខនុយក្លេអ៊ែរ សន្តិសុខស្បៀង និងការវិលត្រឡប់របស់កុមារអ៊ុយក្រែនដែលត្រូវបានចោទប្រកាន់ថាត្រូវបានផ្លាស់ប្តូរទៅប្រទេសរុស្ស៊ីពីទឹកដីកាន់កាប់។

អាទិភាពទាំងនេះគឺជាផ្នែកមួយនៃផែនការ ១០ ចំណុចរបស់គាត់សម្រាប់សន្តិភាព ដែលអំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ីទាំងស្រុងចេញពីអ៊ុយក្រែនផងដែរ។

អត្ថបទដែលជាប់ទាក់ទង