**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ

ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃ ធនាគារមេយប៊ែង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគម្រោង R.I.S.E នៃមូលនិធិធនាគារមេយប៊ែង

ភ្នំពេញ៖ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យលោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃ ធនាគារមេយប៊ែង (May Bank Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគម្រោង R.I.S.E (Reach Independence and Sustainable Entrepreneurship) នៃមូលនិធិធនាគារមេយប៊ែង។

តំណាងធនាគារមេយប៊ែង លោកស្រី ហ្កាសរីន ចានអាប់ឌុលឡា នាយិកានាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ បានលើកឡើងអំពីវឌ្ឍនភាពរបស់គម្រោង R.I.S.E ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងមូលនិធិធនាគារមេយប៊ែង កាលពីខែធ្នូ ឆ្នាំ២០២៣។ គម្រោង R.I.S.E បានផ្តល់នូវវគ្គបណ្តុះបណ្តាលចំនួន ៥ ដោយជោគជ័យ ជូនដល់ជនមានពិការភាព និងក្រុមងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ១៩៤នាក់ ដោយផ្តោតសំខាន់លើជំនាញសហគ្រិន ការលក់ប្រកបដោយភាពឆ្នៃប្រឌិត និងអនុវត្តការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

មូលនិធិធនាគារមេយប៊ែង មានផែនការរៀបចំគម្រោង R.I.S.E សម្រាប់ឆ្នាំ២០២៤ ដែលគ្រោងនឹងចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ដោយផ្តោតលើក្រុមគោលដៅចំនួន ១,០០០នាក់ ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃកម្មវិធី និងផលប៉ះពាល់នៅតាមសហគមន៍។ ទន្ទឹមនឹងនោះ តំណាងធនាគារមេយប៊ែង បានស្នើសុំឱ្យមានកិច្ចសហការពីខាងអាជ្ញាធរមីន ដើម្បីឱ្យដំណើរការអនុវត្តគម្រោង R.I.S.E ឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះធនាគារមេយប៊ែង ដែលបានសម្រេចចិត្តក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ផ្តល់នូវឱកាសការងារ និងចូលរួមលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរតាមតម្រូវការឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ការរួមចំណែករបស់ធនាគារមេយប៊ែង ក្នុងសកម្មភាពមីនមនុស្សធម៌តាមរយៈគម្រោង R.I.S.E នឹងចូលរួមជួយលើកកម្ពស់ការយល់ដឹងលើជំនាញសហគ្រិនដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបង្កើតនូវឱកាសយ៉ាងល្អសម្រាប់សិក្ខាកាម និងដៃគូក្នុងការកសាងនូវបណ្តាញ និងសហគមន៍គាំទ្រ ក្នុងគោលដៅពង្រឹង និងពង្រីកសកម្មភាពសេដ្ឋកិច្ច-សង្គម។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានណែនាំឱ្យតំណាងមូលនិធិធនាគារមេយប៊ែង បន្តសហការយ៉ាងជិតស្និទ្ធ និងធ្វើការជាមួយក្រុមការងារបច្ចេកទេសអាជ្ញាធរមីន ដើម្បីគាំទ្រផែនការដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៤ បង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តគម្រោង R.I.S.E នៅកម្ពុជា ឱ្យទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង