លោក សែន វ៉ាន់ស៊ីម៖ ជនបរទេសលួចឆ្លងដែន ស្នាក់នៅខុសច្បាប់ ចូលមកក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ៩លើក ឃាត់ខ្លួនមនុស្ស ៣៩នាក់ ក្នុងឆមាសទី១ ឆ្នាំនេះ

ភ្នំពេញ៖ លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ជនបរទេសលួចឆ្លងដែន ស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន ឫឯកសារធ្វើដំណើរមានតម្លៃស្មើ ចូលមកក្នុងភូមិ សាស្ត្រខេត្ត ស្ទឹងត្រែងចំនួន ៩លើក ឃាត់ខ្លួនមនុស្សចំនួន ៣៩នាក់ ស្រី ៤នាក់ (ជនជាតិចិនចំនួន ២៦នាក់ ស្រី ៣នាក់ និងជនជាតិបង់ក្លាដេសចំនួន ១នាក់ ប្រុស និងជនជាតិខ្មែរដែលពាក់ព័ន្ធចំនួន ១២នាក់ ស្រី ១នាក់) ។
នេះជាការថ្លែងរបស់លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្ត ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ និងក្មេងទំនើង ក្រោមអធិបតីភាពឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ៕
