**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន៖ ស្ត្រីមានតួនាទីសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា ស្ត្រីជាច្រើនបានចូលរួមចំណែកតស៊ូរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានចូលរួមក្នុងដំណើរស្វែងរកសុខសន្តិភាពជាមួយសម្តេចតេជោ ហ៊ុនសែនផងដែរ។ហើយបច្ចុប្បន្ន ស្ត្រីក៏នៅតែមានតួនាទីសំខាន់ ក្នុងចូលរួមថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់រីកចម្រើន។

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយអតីតសមាជិកាអនុសាខាសមាគមនារីក្រុង-ស្រុក ទាំង៩ ចំនួន៨៩រូប នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានលើកឡើងថា “បងប្អូនស្ត្រីបានតស៊ូ លះបង់កម្លាំងកាយ ចិត្ត ប្រថុយជីវិតដើម្បីរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត  និងបានចូលរួមផងដែរក្នុងដំណើរស្វែងរកសុខសន្តិភាព ជាមួយសម្តេចតេជោ ហ៊ុន សែន មកជូនប្រទេសជាតិ និងប្រជាជន។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលតែងតែលើកទឹកចិត្តដល់ស្ត្រី ឲ្យចូលរួមក្នុងសកម្មភាពដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ  ហើយគ្រប់កាលៈទេសៈ ស្ត្រីនៅតែមានតួនាទីសំខាន់ជានិច្ច។ ជាក់ស្តែងនៅក្នុងរង្វង់គ្រួសារដ៏តូចមួយ បើសិនគ្មានការជ្រោមជ្រែង និងការចូលរួមពីស្ត្រីទេ គ្រួសារនោះនឹងមិនអាចមានភាពកក់ក្តៅ ឬរីកចម្រើនបានដូចគេឡើយ”។

លោកជំទាវបានស្នើដល់ស្ត្រីទាំងអស់ត្រូវ ខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាព បន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ពិសេសស្ត្រីត្រូវប្តេជ្ញាចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ នៅខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ឲ្យបានកាន់តែផុសផុល និងចូលរួមគ្រប់សកម្មភាពដើម្បីធ្វើយ៉ាងណាឲ្យព្រែកជីកនេះលេចចេញជារូបរាងឆាប់រហ័ស។

ក្នុងឱកាសនោះ លោកជំទាវប្រធានកិត្តិយសសាខាសមាគមក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ដែលជានិច្ចជាកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋពិសេសបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងស្ត្រីផងដែរ។

ក្នុងពិធីនោះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានផ្តល់អំណោយជូនអតីតសមាជិកាអនុសាខាសមាគមនារីក្រុង-ស្រុកទាំង ៨៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម ,ទឹកត្រី ១យួរ, ត្រីខ១យួរ,ស្ករស១គីឡូកា្រម,ទឹកដោះគោឆៅ ១ឡូ ប្រេងឆា ១ដប, មី១កេស និងថវិកាចំនួន ៥ ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង