រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ បន្ថែមរយៈពេលទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ទឹកស្អាត

ភ្នំពេញ៖ ដើម្បីសម្រួលដល់ការទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ទឹករបស់អតិថិជនតាមប្រព័ន្ធអនឡាញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងបន្ថែមរយៈពេលចំនួនប្រាំពីរ (០៧)ថ្ងៃ ក្រោយផុតកំណត់លើវិក្កយត្រទឹក ដែលអាចអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ ទឹកស្អាតបានតាមរយៈធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនវេរលុយ ដែលជាដៃគូសហការរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ចំពោះអតិថិជនដែលមិនបានទូទាត់តាមថ្ងៃផុតកំណត់លើវិក្កយបត្រទឹក រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញនឹងអនុវត្តតាមប្រការ៤និងប្រការ៥ នៃកិច្ចសន្យាជាវទឹក៕

