**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រឈមមុខនឹងការកាត់ទោស ប្រមាថព្រះមហាក្សត្រ

បរទេស៖ បើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP បានឲ្យដឹងថា ការិយាល័យអគ្គមេធាវី បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រឈមមុខនឹងការកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ។ លោក ថាក់ស៊ីន ក៏នឹង​ត្រូវ​កោះ​ហៅ​ទៅ​តុលាការ​ នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​ក្រោម​ច្បាប់​ស្តី​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ដ៏តឹងរ៉ឹង​ របស់ថៃ។

លោក Prayuth Pecharakun អ្នក​នាំ​ពាក្យ​អគ្គ​មេធាវី​ បាន​ថ្លែង​ថា ការសម្រេចចិត្តនេះ កើតឡើងចំពោះលោកថាក់ស៊ីន ដែលជានាយករដ្ឋមន្ត្រីពីរសម័យកាល ដែលត្រូវបានបណ្តេញចេញពីរដ្ឋប្រហារឆ្នាំ២០០៧ ដែលបានវិលត្រឡប់ទៅកាន់ប្រទេសថៃកាលពីឆ្នាំមុន បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ ខណៈដែលគណបក្សភឿថៃរបស់លោកបានឡើងកាន់អំណាចជាប្រមុខរដ្ឋាភិបាលចម្រុះ។

លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មានថា “អគ្គមេធាវីបានសម្រេចចោទប្រកាន់ថាក់ស៊ីន ពីបទប្រមាថរាជានិយម”។
“អគ្គមេធាវីមិនអាចនាំគាត់ទៅតុលាការនៅថ្ងៃនេះបានទេ ដូចដែលមេធាវីរបស់គាត់ (ថាក់ស៊ីន) បាននិយាយថាគាត់មាន Covid”។
លោក Winyat Chatmontree មេធាវី​របស់​លោក Thaksin បាន​និយាយ​ថា លោក​នឹង​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​នេះ។
លោក Winyat បានប្រាប់អ្នកយកព័ត៌មានថា “គាត់ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញភាពគ្មានកំហុសរបស់គាត់នៅក្នុងប្រព័ន្ធយុត្តិធម៌” ។

ប្រទេស​ថៃ​មាន​ច្បាប់​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង​បំផុត​មួយ​ចំនួន​ក្នុង​ពិភពលោក​ដែល​ការពារ​ព្រះមហាក្សត្រ Maha Vajiralongkorn និង​គ្រួសារ​ស្និទ្ធស្នាល​របស់​ព្រះអង្គ ដោយ​ការចោទប្រកាន់​នីមួយៗ​ នាំមក​នូវ​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១៥ ឆ្នាំ​។

ករណីប្រឆាំងនឹងលោកថាក់ស៊ីន ទាក់ទងនឹងការអត្ថាធិប្បាយដែលគាត់បានធ្វើនៅក្នុងឆ្នាំ ២០១៥ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ហើយជាករណីចុងក្រោយបំផុត នៅក្នុងជម្លោះផ្លូវច្បាប់ដែលគាត់បានប្រយុទ្ធ។

នៅពេលដែលគាត់ត្រលប់មកប្រទេសថៃវិញ កាលពីខែសីហា ឆ្នាំមុន មហាសេដ្ឋីអតីតម្ចាស់ក្លឹប Manchester City ត្រូវបានជាប់ពន្ធនាគារពីបទពុករលួយ និងបំពានអំណាចតាំងពីសម័យគាត់កាន់តំណែង។

មិនយូរប៉ុន្មាន ព្រះមហាក្សត្របានកាត់ទោស លោក ថាក់ស៊ីន ពីប្រាំបីឆ្នាំមកមួយឆ្នាំ ហើយគាត់ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំកាលពីដើមឆ្នាំនេះ ដោយបានបង្ហាញខ្លួនជាសាធារណៈជាច្រើន ចាប់តាំងពីពេលនោះមក៕

អត្ថបទដែលជាប់ទាក់ទង