**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**ក្រសួងការងារ សហការជាមួយក្រុមហ៊ុន ម៊ូហ្វាស (ខេមបូឌា) ឯ.ក បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនដល់កម្មករនិយោជិតចំនួន ៥៣នាក់**ស្នងការនគរបាលខេត្តកែប ណែនាំដល់កងកម្លាំងត្រូវពង្រឹងវេនប្រចាំការ និងចេញល្បាតគ្រប់អង្គភាព ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ**រដ្ឋមន្ត្រី ហួត ហាក់៖ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥

ខេត្តកំពង់ធំ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានដំណើរការដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ

ភ្នំពេញ៖ នៅទូទាំងខេត្តកំពង់ធំ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ បានដំណើរការដោយរលូននិងមានសណ្តាប់ធ្នាប់ល្អ ចាប់ពីវេលាម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងកិច្ចដំណើរការបោះឆ្នោតនេះ គណៈកម្មការរៀបចំការបោះឆ្នោត បានរៀបចំការងាររបស់ខ្លួន ទៅតាមនីតិវិធីរបស់ខ្លួន ក្នុងនោះដល់ពេលម៉ោងបោះឆ្នោត គេឃើញអង្គបោះឆ្នោតបានឈរតម្រង់ជួរចាប់លេខរៀង ទៅតាមគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត។ សមាជិក សមាជិកាអង្គបោះឆ្នោតបានឈរតម្រង់ជួរតាមលេខរៀង ដែលគណៈកម្មការរៀបចំការបោះឆ្នោតបានកំណត់ជាបន្តបន្ទាប់ ក្នុងនោះការអនុញ្ញាតឲ្យចូលគឺចាប់លេខរៀង ដោយឡែកអង្គបោះឆ្នោតជាស្ត្រីមានផ្ទៃពោះ ជាអ្នកជំងឺ ឬពិការ គឺគណៈកម្មការរៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យចូលមុនដោយមិនបានចាប់លេខរៀងនោះទេ។

តាមការបញ្ជាក់ពីលោក ជា ពុំ ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្តកំពង់ធំ មាន៨១ឃុំ-សង្កាត់ ៩ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៥៨៥នាក់ អាសនៈ២៥ និងគណបក្សនយោបាយចំនួន៥ ក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា លេខរៀងទី១, គណបក្សកម្លាំងជាតិ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣, គណបក្សខ្មែររួបរួមជាតិ លេខរៀងទី៤ និងគណបក្សឆន្ទៈខ្មែរ លេខរៀងទី៥។

ដោយឡែក សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាស្រុកមាន៖

១. ស្រុកបារាយណ៍ មាន១០ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៨៦នាក់ មានអាសនៈ២១ មានគណបក្សនយោបាយចំនួន៥គឺ៖ គណបក្សកម្លាំងជាតិ លេខរៀងទី១ គណបក្សខ្មែររួបរួមជាតិ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣, គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤ និងគណបក្សឆន្ទៈខ្មែរ លេខរៀងទី៥។

២. ស្រុកកំពង់ស្វាយ មាន១១ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៧៩នាក់ មានអាសនៈ២១ មានគណបក្សនយោបាយចំនួន៥គឺ គណបក្សកម្លាំង ជាតិលេខរៀងទី១, គណបក្សខ្មែររួបរួមជាតិ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣, គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤ និងគណបក្សឆន្ទៈខ្មែរ លេខរៀងទី៥។

៣. ក្រុងស្ទឹងសែន មាន៨សង្កាត់ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៤៨នាក់ មានអាសនៈ១៧ គណបក្សនយោបាយចំនួន៥ គឺ៖ គណបក្សខ្មែររួបរួមជាតិ លេខរៀងទី១, គណបក្សប្រជាជនកម្ពុជា លេខរៀងទី២, គណបក្សឆន្ទៈខ្មែរ លេខរៀងទី៣, គណបក្សកម្លាំងជាតិ លេខរៀងទី៤ និងគណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៥។

៤. ស្រុកប្រាសាទបល្ល័ង្ក មាន៧ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៤៥នាក់ មានអាសនៈ១៧ គណបក្សនយោបាយចំនួន៤ គឺ៖ គណបក្សឆន្ទៈខ្មែរ លេខរៀងទី១, គណបក្សកម្លាំងជាតិ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី៤។

៥. ស្រុកប្រាសាទសំបូរ មាន៥ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៣៩នាក់ មានអាសនៈ១៥ មានគណបក្សនយោបាយចំនួន៤៖ គណបក្សឆន្ទៈខ្មែរ លេខរៀងទី១, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី២, គណបក្សកម្លាំងជាតិ លេខរៀងទី៣ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី៤។

៦. ស្រុកសណ្តាន់ មាន៩ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៥១នាក់ មានអាសនៈ១៧ គណបក្សនយោបាយចំនួន៥៖ គណបក្សឆន្ទៈខ្មែរ លេខរៀងទី១, គណបក្សខ្មែររួបរួមជាតិ លេខរៀងទី២, គណបក្សកម្លាំងជាតិ លេខរៀងទី៣, គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤ និងគណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៥។

៧. ស្រុកសន្ទុក មាន១០ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៧៨នាក់ មានអាសនៈ២១ មានគណបក្សនយោបាយចំនួន៤៖ គណបក្សប្រជាជនកម្ពុជា លេខរៀងទី១, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី២, គណបក្សកម្លាំងជាតិ លេខរៀងទី៣ និងគណបក្សឆន្ទៈខ្មែរ លេខរៀងទី៤។

៨. ស្រុកស្ទោង មាន១៣ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត១០១នាក់ មានអាសនៈ២១ មានគណបក្សនយោបាយចំនួន៥៖ គណបក្សខ្មែររួបរួមជាតិ លេខរៀងទី១, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី២, គណបក្សឆន្ទៈខ្មែរ លេខរៀងទី៣, គណបក្សកម្លាំងជាតិ លេខរៀងទី៤ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី៥។

៩. ស្រុកតាំងគោក មាន៨ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៦០នាក់ មានអាសនៈ១៩ មានគណបក្សនយោបាយចំនួន៥៖ គណបក្សឆន្ទៈខ្មែរ លេខរៀងទី១, គណបក្សខ្មែររួបរួមជាតិ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣, គណបក្សកម្លាំងជាតិ លេខរៀងទី៤ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី៥។

គួរបញ្ជាក់ថា សម្រាប់ហិបឆ្នោតការបោះឆ្នោតក្រុមប្រឹក្សាខេត្ត គឺស្ថិតនៅក្នុងការិយាល័យការបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកដែរ ហើយសម្រាប់ស្រុកបីដែលមានតែ៤គណបក្សចូលរួមប្រកួតប្រជែង គឺស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទប្រាសាទសំបូរ និងស្រុកសន្ទុក ៕

អត្ថបទដែលជាប់ទាក់ទង